ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ ៖ ក្រសួង​ពុំ​មាន​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន សុខា​អូ​តែ​ល ប្តូរ​ឈ្មោះ​…

6 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ ការ​ជា​ឆ្លើយ​តប​នឹង​ការ​រិះគន់​លើ​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​សាខា​មួយ​របស់​ក្រុមហ៊ុន​សុខា​អូ​តែ​ល ពី​

​រាជធានី​ភ្នំពេញ​ ៖ ការ​ជា​ឆ្លើយ​តប​នឹង​ការ​រិះគន់​លើ​បញ្ហា​នៃ​ការ​ផ្លាស់​ប្តូរ​ឈ្មោះ​សាខា​មួយ​របស់​ក្រុមហ៊ុន​សុខា​អូ​តែ​ល ពី​សាខា​ក្រុមហ៊ុន​សុខា​អូ​តែ​ល «​ឋានសួគ៌​បូកគោ​» ទៅ​ជា​សាខា​ក្រុមហ៊ុន សុខា​អូ​តែ​ល «​សុខា​ឋានសួគ៌​» ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​ថ្ងៃ​ទី២៤ ខែកញ្ញា បំភ្លឺ​ឲ្យ​សាធារណ​ជន​បាន​ជ្រាប​ថា «​ក្រសួងពាណិជ្ជកម្ម ពុំ​មាន​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន សុខា​អូ​តែ​ល ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដែល​បាន​កំណត់​ដោយ​ព្រះរាជក្រឹត្យ​នោះ​ឡើយ​» ។​

សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ពន្យល់​ថា ករណី​ក្រុមហ៊ុន​សុខា​អូ​តែ​ល ដែល​បាន​ស្នើ​សុំ​បើក​សាខា​ក្រុមហ៊ុន និង​ប្តូ​រនាម​ករ​ណ៍​ពីសាខា​ក្រុមហ៊ុន​សុខា​អូ​តែ​ល «​ឋានសួគ៌​បូកគោ​» ទៅ​ជា​សាខា​ក្រុមហ៊ុន សុខា​អូ​តែ​ល «​សុខា​ឋានសួគ៌​» គឺ​ក្នុង​គោលបំណង​បញ្ជាក់​ថា ក្រុមហ៊ុន​សុខា​អូ​តែ​ល មាន​សាខា​ធ្វើ​អាជីវកម្ម​នៅ​តាម​ខេត្ត ។ ចំពោះ​ការ​លើក​ស្លាក ​គឺ​ត្រូវ​លើក​នៅ​លើ​អគារ​ជា​ទីស្នាក់ការ​សាខា​ក្រុមហ៊ុន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​បំពេញបែបបទ​ពន្ធដា និង​នីតិវិធី​នានា ស្រប​តាម​ច្បាប់​កំណត់ ។​

លិខិត​របស់​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា ការ​អនុញ្ញាត​ដោយ​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី១ ខែកញ្ញា​កន្លង​ទៅ​ គឺជា​ការ​អនុញ្ញាត​ឲ្យ​ប្តូ​រនាម​ករ​ណ៍​របស់​សាខា​ក្រុមហ៊ុន​សុខា​អូ​តែ​ល​​​តែ​​ប៉ុណ្ណោះ «​មិនមែន​ប្តូរ​ឈ្មោះ​រមណីយដ្ឋាន​បូកគោ​ទេ​» ។ ក្រសួងពាណិជ្ជកម្ម​ក៏​បាន​ស្នើ​ឲ្យ​សាធារណជន «​ផ្អាក​ការ​បំភ្លឺ​ការ​ពិត ​ដើម្បី​កេង​ចំណេញ​យក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​បក្សពួក​ខ្លួន និង​បង្កចលាចល​ដល់​សង្គម​ទៀត​» ។[11:28]
​សូម​បញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៣ ខែ កញ្ញា បាន​បញ្ជារ​អោយ​អភិបាលខេត្ត​កំពត​ទៅ​ដកហូត​ចេញ​នូវ​ផ្លា​ក​សញ្ញា​អត់​ច្បាប់​ចេញ​អោយ​បាន​មុន​ម៉ោង ១១ ថ្ងៃត្រង់​កាលពី​ម្សិលមិញ​ផង​ដែរ ព្រោះ “​តំបន់​ប្រវត្តិសាស្ត្រ ត្រូវ​តែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់ខាត​”៕