ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គ្រោះថ្នាក់​! ជូន​មិត្តភក្តិ​ទៅ​ផ្ទះ លុះ​ចំណុច​ផ្លូវ​កន្លែង​ងងឹត ស្រាប់តែ​មនុស្ស​មួយ​ក្រុម​ដេញ​តាម​ធាក់​ម៉ូតូ​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

យុវជន​២​នាក់​ពេល​ចេញពី​ធ្វើការ​ជិះ​ម៉ូតូឌុប​មិត្ត​ភ័ក្ដិ​ជូន​ទៅ​ផ្ទះ​វិញ ក៏​ស្រាប់​តែ​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​មុខ ដែល​មាន​គ្នា​ជា​ច្រើន​នាក់ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​ធាក់​ផ្ដួល ហើយ​ក៏​ទាញ​កាំ​បិ​.​ត​គំ​រា​.​ម រួច​លើក

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ពេល​ចេញពី​ធ្វើការ​ជិះ​ម៉ូតូឌុប​មិត្ត​ភ័ក្ដិ​ជូន​ទៅ​ផ្ទះ​វិញ ក៏​ស្រាប់តែ​ត្រូវ​បាន​ជនសង្ស័យ​មិន​ស្គាល់​មុខ ដែល​មាន​គ្នា​ជា​ច្រើន​នាក់ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​ធាក់​ផ្ដួល ហើយ​ក៏​ទាញ​កាំ​បិ​.​ត​គំ​រា​.​ម រួច​លើកយក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ​រត់គេច​ខ្លួន​បាន​សម្រេច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​តា​កន ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០២១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1IN-3514 ជិះ​មាន​គ្នា​ចំនួន​២​នាក់ ហើយ​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​ទេ​។

តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ជន​រង​គ្រោះ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ខ្លួន និង​មិត្តភក្តិ​របស់​គាត់ បាន​ចេញពី​ធ្វើការ (​ការងារ​ខាង​ដឹក​ជញ្ជូន​) ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​របស់​ក្រុមហ៊ុន ហើយ​បាន​ឌុ​ប​មិត្ត​ភ័ក្ដិ​ចេញពី​បុរី​ឈូក​វ៉ា​២ ស្ថិត​នៅ​សង្កាត់​សំរោង​ក្រោម ជូន​ទៅ​ផ្ទះ​នៅ​ឯ​សង្កាត់​ចោម​ចៅ​ទី​៣​។ ខណៈ​ពេល​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន ហៅ​ផ្លូវ​តា​កន ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​នៅ​ចំណុច​នោះ​គឺ​ងងឹត ស្រាប់តែ​មាន​ជនសង្ស័យ​ជា​ច្រើន​នាក់​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ចេញពី​ផ្លូវ​ងងឹត​នោះ មក​តាម​ពីក្រោយ ហើយ​ក៏​ធ្វើ​សកម្មភាព​ធាក់​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដួលរ​លាត់ដៃ និង​ជើង​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក ខាង​បក្សពួក​ជនសង្ស័យ​បាន​យក​ដុំ​ថ្ម​គប់​ពួក​គាត់ ខ្លះ​ទៀត​យក​កាំ​បិ​.​ត​គំ​រា​.​ម​ប្រុង​កា​.​ប់​ធ្វើ​ឲ្យ​ជន​រង​គ្រោះ និង​មិត្តភក្តិ​ភ័យ ក៏​នាំ​គ្នា​រត់គេច​ចោល​ម៉ូតូ ទើបបាន​ឱកាស​ជនសង្ស័យ​លើកយក​ម៉ូតូ​ជិះ រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​បាន​ទាក់ទង​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ភ្លាម​ៗ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះរ​ត់ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ នៅ​ពេល​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​រួចរាល់​ហើយ សមត្ថកិច្ច​នឹង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ទាំង​អស់នោះ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃក្រោយ​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ