ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់យ៉ាងណា បើមាន​មនុស្ស​នៅ​ក្បែរ​នោះ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​ព័ត៌​មាន​បឋម​បាន​ឱ្យ​ដឹងថា

ខេត្ត​ព្រះ​សីហនុ ៖ បើ​តាម​ព័ត៌​មាន​បឋម​បាន​ឱ្យ​ដឹងថា មាន​រថយន្ត​បែន​ដឹក​ថ្ម​​​១​គ្រឿង​បាន​ដាច់​កាឡេ​ ហើយ​ព្រះ​ខ្លួន​ដេក​នៅ​កណ្តាលផ្លូវ​ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១៥៨-១៥៩ ​ស្ថិត​ក្នុង​​ភូមិ​មនោ​រម្យ ឃុំតា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​ព័ត៌មាន​បឋមឱ្យ​ដឹងទៀតថា ​អ្នកបើកបរ​ឈ្មោះ ប៉ោ សុខ​ខែ​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​មាត់​សាយ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ​គ្មាន​មាន​រង​របួស​អ្វី​ឡើយ ចំណែក​រថយន្ត​ម៉ាក NISSAN ពណ៌ស ស្លាក​លេខ ចង្កូត​ស្តាំ PP០៣៩៣ ដឹក​ថ្ម មាន​ទិស​ដៅពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ។

បច្ចុ​ប្បន្ន​នេះសមត្ថកិច្ច​កំពុង​ធ្វើ​ការ​វាស់​វែង និង​ធ្វើ​កំណត់​ហេតុ​ហើយ ។