ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌឆ្នាំនេះក្នុងខេត្តរតនគិរីមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិកើនឡើងជាងឆ្នាំមុន

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងខេត្តរតនគិរីមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

ខេត្តរតនគិរី ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌនៅក្នុងខេត្តរតនគិរីមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានាចំនួន១៥៨០៥នាក់ បើធៀបជាមួយឆ្នាំ ២០១៦ មានការកើនឡើង នេះបើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តរតនគិរី ។ 

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ដោយសារកត្តាសន្តិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តភ្ជាប់ពីខេត្តមួយទៅខេត្តមួយ រួមនឹងការរៀបចំសោភណ្ឌភាពទីប្រជុំជន និងនៅតាមរមណីយដ្ឋាននានានៅក្នុងខេត្តរបស់ថ្នាក់ដឹកនាំធ្វើឲ្យមានភ្ញៀវទេសចរចង់មកលេងកម្សាន្តនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យ ។ លោកបន្តថា ភ្ញៀវដែលមកទស្សនាកម្សាន្តនៅខេត្តនេះមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំហើយភាគច្រើនពួកគាត់បានឈប់សម្រាកនៅខេត្តនេះ និងបន្តដំណើរទៅខេត្តផ្សេងៗទៀត និងនៅក្នុងខេត្តមានផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋានគ្រប់គ្រាន់សម្រាប់បម្រើសេវាជូនភ្ញៀវ ។ 

ភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅខេត្តភាគច្រើនគឺពួកគាត់ធ្វើដំណើរទស្សនាជាខ្សែ ពោលគឺចេញពីខេត្តមួយទៅខេត្តមួយទៀត ដូចជាក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារជាដើម ។ ដោយឡែកបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរដោយគណៈបញ្ជាការឯកភាពខេត្តមានផែនការច្បាស់លាស់ក្នុងការការពារសុវត្ថិភាពជូនភ្ញៀវទាំងនៅតាមទីវត្តអារាម និងរមណីយដ្ឋាន ៕