ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌឆ្នាំនេះភ្ញៀវទេសចរណ៍សម្រុកទៅលេងនៅភូមិភាគឦសានច្រើន(មានវីដេអូ)

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឱ្យដឹងថា

ខេត្តមណ្ឌលគិរី ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឱ្យដឹងថា ភ្ញៀវទេសចរណ៍បានទៅទស្សនារមណីយដ្ឋាននានា ក្នុងខេត្តចំនួន៨៧០០នាក់ ក្នុងនោះភ្ញៀវជាតិ៨៤៨៥ និងភ្ញៀវអន្តរជាតិ២០៦នាក់ កើនឡើងសរុប១៧.១៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។ 

តំបន់ដែលគេឃើញមានការចាប់អារម្មណ៏ពីអ្នកទេសចរណ៏ច្រើនជាងគេក្នុងខេត្តមណ្ឌលគិរីដូចជា ទឹកធ្លាក់ប៊ូស្រា សមុទ្រឈើ ទឹកធ្លាក់ដំណាក់ស្តេច(សែនមនោរម្យ) បូជនីយ៏ដ្ឋានភ្នំដោះក្រមុំ ចម្ការកាហ្វេ អូររមីស ចម្ការស្រល់ វាលស្មៅលើខ្នងភ្នំក្នុងស្រុកអូររាំង ។ 

ហើយទោះជាយ៉ាងណាគេសង្កេតឃើញថា រូបសំណាក់រង្វង់មូលគោព្រៃ ដែលស្ថិតនៅចំណុចកណ្តាលក្រុងសែនមនោរម្យ និងជារូបតំណាងខេត្តផងនោះហាក់មានការចាប់អារម្មណ៏ពីអ្នកទេសចរណ៏ច្រើនជាងគេ ដោយភ្ញៀវទេសចរណ៏គ្រប់រូបតែងចុះថតរូបជាមួយរូបគោព្រៃទុកជាអនុស្សាវរីយ៏យ៉ាងកុះករ ។ មិនត្រឹមតែប៉ុណ្ណោះភ្ញៀវទេសចរណ៍លើកឡើងថា ខេត្តភូមិភាគឦសានមួយនេះ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌមានអាកាសធាតុត្រជាក់ខុសពីបណ្តាខេត្តដទៃ និងមានទេសភាពខៀវស្រងាត់ដែលជាចំណីចង្ខុសម្រាប់ដំណើរកម្សាន្តប្រកបដោយផាសុខភាព ៕