ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសបុណ្យភ្ជុំនេះគ្រោះថ្នាក់ចរាចរណ៍ឆក់យកជីវិតមនុស្ស៤នាក់របួស២២នាក់នៅខេត្តពោធិ៍សាត់

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លា.ប់បាត់បង់ជីវិត

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិត និង២២នាក់ទៀតរងរបួសធ្ងន់ និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសការដើរលេងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌរយៈពេល៦ថ្ងៃកន្លងមកនេះនៅខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃគិតចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ឆ្នាំ២០១៧ នៅខេត្តពោធិ៍សាត់មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២លើកនៅកន្លែងផ្សេងគ្នាបណ្ដាលឲ្យស្លាប់មនុស្សចំនួន៤នាក់ របួសធ្ងន់១៣នាក់ និងរបួសស្រាល៩នាក់ ។ 

របាយការណ៍បានបញ្ជាក់ថា នៅក្រុងពោធិ៍សាត់គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២លើកស្លាប់មនុស្ស២នាក់ ។ ស្រុកក្រគរ៦លើក របួសធ្ងន់៩នាក់ ស្រាល៥នាក់ ។ ស្រុកភ្នំក្រវាញ១លើក ស្លាប់ម្នាក់ របួសស្រាល២នាក់ ។ ស្រុកបាកាន២លើក របួសធ្ងន់៤នាក់ របួសស្រាល២នាក់ ។ ស្រុកវាលវែង១លើក ស្លាប់ម្នាក់ ។ រីឯការខូចខាតមាន រថយន្ដធុនតូចចំនួន៣គ្រឿង រថយន្ដធំ១គ្រឿង និងម៉ូតូ១៥គ្រឿង ៕

(សូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរទាំងអស់គ្នា)