ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើម្លឹងៗ…កុំថាឡើយត្រីតូចៗ សូម្បីអាធំៗក៏គ្មានសល់ដែរ(មានវីដេអូ)

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចចម្រុះបានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទ

ខេត្តកំពង់ចាម ៖  កម្លាំងសមត្ថកិច្ចចម្រុះបានបើកកិច្ចប្រតិបត្តិការចុះបង្រ្កាបបទល្មើសនេសាទ ក្នុងអតីតឡូត៏នេសាទលេខ៨ក្នុងភូមិសាស្រ្តស្រុកកោះសូទិន ដែលបានធ្វើឡើងពេញ១ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ ដោយរឹបអូសបាននូវឧបករណ៏បទល្មើសនេសាទជាច្រើន និងចាក់លែងកូនត្រីចូលទៅក្នុងបឹងធម្មជាតិផងដែរ ។

លោកវរសេនីយ៏ទោ ស្រេង ធារី នាយការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តប្រាប់ឲ្យដឹងថា ដោយយោងតាមបញ្ជារពីលោកឧត្តមសេនីយ៏ត្រី ឯម កុសល ស្នងការនគរបាលខេត្តបានចាត់ឲ្យរូបលោកដឹកនាំកម្លាំងជាច្រើននាក់នាព្រឹកថ្ងៃខាងលើចុះទៅកាន់អតីតឡូត៏នេសាទលេខ៨ ដោយមានកម្លាំងជាច្រើនព្រមទាំងអាវុធផងដែរ ។ ដើម្បីបង្រ្កាបបទល្មើសនេសាទដែលក្រុមជនខិលខូចលួចដាក់នូវឧបករណ៏នេសាទនៅក្នុងរដូវ​បិទ​នេសាទ ស្របពេលដែលពពួកមច្ឆារជាតិបានហែលទៅតាមបឹងបួរនានាដើម្បីបង្កកំណើតនៅតាមព្រៃលិចនោះ ។ 

លោកបន្តថា ក្នុងសកម្មភាពចុះបង្រ្កាបដែលបានចាប់ផ្តើមនៅវេលាម៉ោង៨និង៣០នាទីព្រឹក រហូតដល់វេលាម៉ោង៥និង៣០នាទីល្ងាចនៅលើផ្ទៃបឹងដែលបានលាតសន្ធឹងធំមើលឃើញតែផ្ទៃទឹក ។ ជាលទ្ធផលទទួលបានបង្ក្រាបបានឧបករណ៍បទល្មើសនេសាទជាច្រើន និងត្រីចំរុះត្រូវបានចាក់ចូលទៅក្នុងបឹងធម្មជាតិវិញទាំងអស់ ហើយឧបករណ៍បទល្មើសនេសាទមួយចំនួនត្រូវបានបំផ្លាញចោល ៕