ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖ បើ​សង្គ្រាម​រុ​ស្ស៊ី-​អ៊ុយ​ក្រែ​ន ​អូស​បន្លាយ​ទៀត ​ទីផ្សា​រឈើ​នៅ​អឺរ៉ុប​ នឹង​ឡើងថ្លៃ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់ថា បើសិន​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ នៅ​តែ​បន្ត​អូស​បន្លាយ​ទៀត​…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​តេ​ជោ ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់ថា បើសិន​សង្គ្រាម​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន​ នៅ​តែ​បន្ត​អូស​បន្លាយ​ទៀត​ ទីផ្សារឈើ​​នៅ​អឺរ៉ុប ​និងឡើងថ្លៃ​ជា​មិន​ខាន ​។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ ជាមួយ​ប្រជាពលរដ្ឋ​ ដែល​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ទៅ​ទីតាំង​ថ្មី និង​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ វា​រី​អគ្គិសនី​ ស្ទឹង​ពោធិ៍សាត់​១ ស្ថិត​នៅ ឃុំ​ប្រ​ម៉ោ​យ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ នា​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែមីនា ​ឆ្នាំ​២០២៣ ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា​បាន​កំពុង​ខិតខំ​ដោះស្រាយ​បញ្ហា​អគ្គិសនី ដែល​ជា​រួម ​គឺ​ធ្វើ​យ៉ាងណា​ដោះស្រាយ​បញ្ហា​អគ្គិសនី​នេះ​។ នៅ​អឺរ៉ុប​អគ្គិសនី ​បាន​ឡើងថ្លៃ​អស់ហើយ ​រហូត​ដល់​ប​ច្ចុ​ប្ប​ន្ន ​ត្រូវ​បាន​គេ​ហៅ​ថា ​ទីផ្សា​រឈើ​មាន​តម្លៃ ។

សម្តេច​ថា ​មូលហេតុ​ដែល​ទីផ្សា​រឈើ​នៅ​អឺរ៉ុប ​ឡើងថ្លៃ​ ដោយសារ​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន បាន​ដាក់​ទណ្ឌកម្ម​ លើ​ប្រទេស​រុ​ស្ស៊ី​ខ្លាំង ហើយ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ​មិន​ទិញឧស្ម័ន​ពី​រុ​ស្ស៊ី ​ហើយ​ប្រជាជន​ដែល​ធ្លាប់តែ​ប្រើ​ឧស្ម័ន​ សម្រាប់​កំ​ដៅ​ក្នុងផ្ទះ ឬ​ចម្អិន​អាហារ​គាត់​រងារ អ៊ីចឹ​ង​គាត់​ទៅកាប់​អុស​ ។

សម្តេច​បញ្ជាក់​ថា​ ៖ «​អ៊ីចឹ​ង​ទីផ្សា​រទំនើប​នៅ​អឺរ៉ុប និង​ទីផ្សារ​នៅ​អា​ល្លឺ​ម៉​ង់ ​គឺជា​ទីផ្សារ​អុស​វិញ និង​ជា​ប្រទេស​ដាក់​លក់​អុស​វិញ​ ​បើសិន​សង្គ្រាម​រុ​ស្ស៊ី-អ៊ុយ​ក្រែ​ន​ នៅ​អូស​បន្លាយ​ទៀត នៅ​អឺរ៉ុប ​នឹង​កាប់​ឈើ​មក​ចម្អិន​អាហារ និង​ប្រើប្រាស់ ។ អ៊ីចឹ​ង​ស្ថានភាព​នេះ​មិន​ងាយស្រួល​ទេ ហើយ​ប្រទេស​មួយ​ចំនួន ​នៅ​អឺរ៉ុប ​នឹង​ប្រើ​ធ្យូ​ថ្ម​វិញ ខណៈ​មាន​ប្រទេស​មួយ​ចំនួន ​នៅ​លើ​ពិភពលោក​ ​ថា ​មិន​កសាង​រោងចក្រ​អគ្គិសនី​ ដើរ​ដោយ​ធ្យូងថ្ម​នោះ​ទេ ប៉ុន្តែ​ចុង​បំផុត ប្រទេស​អឺរ៉ុប​មួយ​ចំនួន ​ប្រើ​ធ្យូ​រ​ថ្ម ​ឡើង​វិញ​» ​។

ជាមួយ​គ្នា​នោះ​ដែរ ​សម្តេច​តេ​ជោ ​ក៏​បាន​លើក​ឡើង​ថា ​នៅ​កម្ពុជា​បាន​កំពុង​តែ​គិតគូរ​ពី​ការ​ប្រើប្រាស់​ឡើង​វិញ​ នូវ​ថាមពល​កក​កើតឡើង​វិញ​ ដែល​រហូត​ដល់​មក​ពេល​នេះ ​បាន​ប្រើប្រាស់​ប្រមាណ​ ៦២% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ