ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ពេល​ភ្ជុំ ត្រូវ​ទឹក​ហូរ​បាត់​កួច​ទាំង​មនុស្ស និង​ម៉ូតូ

6 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ជា​ចុងភៅ​លក់​សាច់​អាំង​នៅ​ហាង​«​ចំប៉ីស​» មា​នទី​តាំងនៅ​ជិត​គល់​ស្ពាន​គី​ហ្ស៊ុណា ក្នុង​សង្កាត់​វាលវង់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ម្នាក់​ជា​ចុងភៅ​លក់​សាច់​អាំង​នៅ​ហាង​«​ចំប៉ីស​» មា​នទី​តាំងនៅ​ជិត​គល់​ស្ពាន​គី​ហ្ស៊ុណា ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម បាន​បាត់បង់​ជីវិត​ដោយសារ​តែ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥
ស៊េរី​២០១៤ ពាក់​ស្លាក​លេខ កំពង់ចាម 1N-2212  ដោយ​ជិះ​ធ្លាក់​ចូល​ទឹកទន្លេ​ត្រង់​ព្រែក​តា​ខ្វាន់  នៅ​ភូមិទួល​គរ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២០ កញ្ញា ២០១៧ ដោយ​បាត់​ទាំង​មនុស្ស និង​ម៉ូតូ​តែ​ម្តង​។

លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​បំពេញការងារ​នៅ​ហាង​ខាងលើ​ចប់​នោះ​ចុងភៅ​ឈ្មោះ ប៉ូច ប៉ាវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ស្តី​លើ ឃុំ​កំពង់​រាប ស្រុក​កោះសូទិន ខេត្តកំពង់ចាម និង​ឈ្មោះ ធូ ចាន់​ឌី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ចុង​ព្រែក ឃុំ​មហាលាភ ស្រុក​កោះសូទិន នាំ​គ្នា​ផឹកស្រា​បៀរ ក្រោយ​ពី​ចប់​ការ​លក់ដូរ​នៅ​វេលា​ម៉ោង​១២​យប់​នោះ នៅ​ក្នុង​ទឹកដី​ក្រុង​កំពង់ចាម​។

លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា បន្ទាប់​មក​អ្នក​ទី​១​បាន​ជិះម៉ូតូឌុប​អ្នក​ទី​២ ឆ្លងកាត់​តាម​ស្ពាន​គី​ហ្ស៊ុ​ណា ដើម្បី​ទៅ​ផ្ទះ​ម្តាយ​នៅ​ស្រុក​កំណើត​ខាង​កោះសូទិន​ក្នុងគោលបំណង​ចូលរួម​ភ្ជុំបិណ្ឌ​នឹង​គេ​។ ស្រប​ពេល​ដែល​មក​ដល់​ត្រង់​ព្រែក​តា​ខ្វាន់ ឃុំ​ទន្លេ​បិទ​នោះក៏​បាន​ឲ្យ​អ្នក​នៅ​ពីក្រោយ​ចុះ​ដើរ ចំណែក​ឈ្មោះ ប៉ាវ ជិះ​តែ​ម្នាក់ឯង​កាត់​តាម​ទំនប់​បង្ហៀរ​បេតុង​ដែល​មានទឹកទន្លេ​កំពុង​តែ​ហូរ​កាត់​នោះ ក៏​បាន​ប៉ើង​ម៉ូតូ និង​មនុស្ស​លិច​ចូល​ទៅ​ក្នុង​ទឹក​បាត់ ហើយ​អ្នក​នៅ​ពី​ក្រោយ​ក៏​បាន​ឆោឡោរ​ត់ទៅ​ប្រាប់​អ្នកស្រុក​ក្បែរ​នោះ និង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទន្លេ​បិទ ដើម្បី​ឲ្យ​ជួយមក​តាម​រក​មនុស្ស​ដែល​បាត់​ទាំង​យប់ តែ​រក​មិនឃើញ​នោះ​ទេ​។

លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២០ កញ្ញា ក្រុម​សាច់​ញាតិ​បាន​ជួល​ខ្មែរឥស្លាម​តាម​រក​សព ដំបូង​បាន​រក​ឃើញ​ម៉ូតូ នៅ​ក្បែរ​កន្លែង​ដែល​ទឹក​ហូរ​លិច​នោះ សកម្មភាព​ចេះ​តែ​តាម​រក​បន្ត​ទៀត តែ​មិនឃើញ​អ្នក​បើក​ម៉ូតូ​នោះ​ទេ​។ លោក​វរសេនីយ៍ត្រី សេង ម៉ិ អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា រហូត​មក​ដល់​វេលា​ម៉ោង​៦ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ កញ្ញា ទើប​ខ្មែរឥស្លាម​បាន​រក​សព​ឃើញ​ចម្ងាយ​ពី​កន្លែង​កើតហេតុ​ប្រមាណ​២០០​ម៉ែត្រ​។ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ  ដើម្បី​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​។ នេះ​ជា​លើក​ទី​១​ហើយ​ដែល​មាន​អ្នក​ជិះ​ម៉ូតូ​ឆ្លងកាត់​ទំនប់​បង្ហៀរទឹក​ព្រែក​តា​ខ្វាន់​ត្រូវ​បាន​ទឹកទន្លេ​ហូរ​ប៉ើង​មនុស្ស​ស្លាប់​បែប​នេះ​៕