ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ែដោះលួចបៅទឹកដោះម្ចាស់ផ្ទះ ត្រូវគេបញ្ឈប់ការងារ

6 ឆ្នាំ មុន

ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា មេដោះម្នាក់ត្រូវបានបញ្ឈប់ពីការងារ

ប្រទេសចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឲ្យដឹងថា មេដោះម្នាក់ត្រូវបានបញ្ឈប់ពីការងារបន្ទាប់ពីម្ចាស់ផ្ទះលួចថតសកម្មភាពបានពេលកំពុងផឹកទឹកដោះរបស់ម្ចាស់ផ្ទះ ។ 

ស្រ្តីម្នាក់ជាម្តាយរបស់ទារកពីរនាក់ឈ្មោះថា Lin មកពីទីក្រុង Kaohsiung នៅតៃវ៉ាន់ មានការសង្ស័យទៅលើមេដោះរបស់ខ្លួន ដែលមានអាយុ៥៨ឆ្នាំ ថាមិនឲ្យទឹកដោះទៅកូនរបស់ខ្លួនផឹក តែបែរ​ជា​ដណ្តើម​ផឹក​ខ្លួនឯងទៅវិញ ។បន្ទាប់ពីបានឃើញសកម្មភាពលួចផឹកទឹកដោះរបស់ម្ចាស់ផ្ទះ ដែលដាក់នៅក្នុងដបទឺកដោះគោហើយ ម្ចាស់ផ្ទះក៏បានទៅសួរនាំ ។ តែស្រ្តីនោះបានប្រកែកមិនដឹងមិនឮ ។ បន្ទាប់ពីដេញដោលអស់​ពេលដ៏យូរមកទើប គាត់ព្រមសារភាពថា ពិតជាបានលួចផឹកបន្តិចមែន។ 

គាត់ប្រាប់ថា មូលហេតុដែលគាត់ផឹក ព្រោះតែទឹកដោះមនុស្សអាចជួយព្យាបាលជម្ងឺខ្វះគ្រាប់ឈាមរបស់គាត់បាន ។ ណាមួយវិញទៀត ម្ចាស់ផ្ទះមុនៗមិនដែលចិត្តអាក្រក់នឹងទឹកដោះបែបនេះទេ។ ក្រោយពីត្រូវបានបណ្តេញចេញពីការងារជាមេដោះរួចមក គាត់បានទៅធ្វើការនៅសាលាមត្តេយ្យមួយកន្លែង ។ តាមច្បាប់ ការលួចផឹកទឹកដោះមនុស្សនៅក្នុងដបបែបនេះ មិនមែនជារឿងធំដុំទេ៕