ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល…ឡាយ លក្ខិណា នឹងបង្ហាញមុខក្នុងកម្មវិធីរបស់ CTN ស្អែកនេះ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលអតីតតារាចម្រៀងសាច់សទ្រលត់ទ្រលន់ ឡាយ លក្ខិណា

រាជធានីភ្នំពេញ ៖ បើមិនមានការប្រែប្រួលអតីតតារាចម្រៀងសាច់សទ្រលត់ទ្រលន់ ឡាយ លក្ខិណា នឹងបង្ហាញវត្តមានគួរឲ្យភ្ញាក់ផ្អើលនៅលើកញ្ចក់ទូរទស្សន៍ ស៊ីធីអិន នាកម្មវិធី «រាត្រីកម្សាន្ត» ការបង្ហាញសម្រស់ និងរូបរាងពេលនេះនាងក៏បានចាប់ដៃគូជាមួយតារាប្រុសសាច់ស អេនឌី ផងដែរ ។

យោងតាមទំព័រហ្វេសប៊ុករបស់លោក អេនឌី បានបង្ហោះព្រឹកមិញនេះថា សូមរង់ចាំជួបវត្តមានលោក និងអ្នកនាង ឡាយ លក្ខិណា ក្នុងកម្មវិធី«រាត្រីកម្សាន្ត» ។ យ៉ាងណាមានការចាប់អារម្មណ៍យ៉ាងរបស់មហា ជន​ជុំវិញវត្តមានតារាស្រីល្បីល្បាញធ្លាប់គ្រងភាពលេចធ្លោនៅតែត្រូវបានអ្នកគាំទ្រចង់ឃើញដដែលដូចមុន ។ តាមការបកស្រាយរបស់លោក អេន ឌី បានបញ្ជាក់ថា លោកនឹងច្រៀងចម្រៀងមួយចំនួនជាមួយអ្នកនាង ឡាយ លក្ខិណា ដូចជាបទ«ផ្សងជួបគ្រប់ជាតិ», «ស្មោះអូនដូចដួងតារា» ។

យ៉ាងណាលោកបានបង្ហាញអារម្មណ៍រីករាយដែលបានចាប់ដៃគូជាមួយ ឡាយ លក្ខិណា ជាលើកទី១តាំងពីចូលសិល្បៈគ្រាដែលលោក និងអ្នកនាងជាអ្នករាប់អានគ្នាយូរមកហើយ ។ លោករំពឹងថា មហាជន និងចាប់អារម្មណ៍ក្រោយ លក្ខិណា បង្ហាញមុខហើយលោកក៏មិនដឹងច្បាស់ដែរថា អ្នកនឹងវិលចូលសិល្បៈពេញលេញវិញឬយ៉ាងណា បើវិលវិញគឺល្អហើយសម្រាប់គាត់ ៕