ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកគំនិតធ្វើជាបបួលទៅរួមភេទ ចាប់ផ្តើមធ្វើស៊ីតែម្តង

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សុន សុធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ

ខេត្តសៀមរាប ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សុន សុធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកហាងនំបុ័ងផ្សារលើទើបកម្លាំងអធិការនគរបាលក្រុងនៃស្នងការនគរបាលខេត្តដោយមានចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តដោយមានការចូលរួមសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានឱ្យលោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងអធិការនគរបាលក្រុងចុះស្រាវជ្រាវករណីកំហែងយក (យកម៉ូតូ និងប្រាក់) ។ ហេតុការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់នោះធ្វើឡើងចាប់ពីម៉ោង០៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៧ រហូតដល់ម៉ោង៣រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០១៧ ក្រុងសៀមរាប ។ 

លោកវរសេនីយ៍ឯកបានប្រាប់ថា ជនសង្ស័យទាំង២នាក់មានទី១-ឈ្មោះ រំ ដារ៉ា ហៅ ដូង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិភ្ញារជ័យ សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប និង​ទី២-ឈ្មោះ លឹម លីហួរ ហៅ កាត់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបើកឡានដឹកទឹកកកបច្ចុប្បន្នរស់នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពីបទ កំហែងយក (យកម៉ូតូ និងប្រាក់) កាល​ពីវេលា​ម៉ោង០៣ទៀបភ្លឺ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះឈ្មោះ សុន សុធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិក​ហាង​នំបុ័ង​ផ្សារលើមានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា វេលាម៉ោង០១និង៣០នាទីព្រឹករំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ជនសង្ស័យបានទូរស័ព្ទហៅជនរងគ្រោះឱ្យជិះម៉ូតូឌុបខ្លួនដើរលេង លុះជិះដល់ស្ពាននាគជនសង្ស័យបាននិយាយថា «តោះទៅសាប់លេង»(ភាសារួមភេទៗទី៣) ពេលនោះជនរងគ្រោះ បានឌុបជនសង្ស័យចូលទៅក្រោយហាងស៊ុបគោខ្មែរក្នុងព្រៃស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀម រាប ក្រោយមកជនសង្ស័យបានធ្វើសកម្មភាពយកដៃលូកចូលក្នុងកាបូបយកកាំបិតចុងស្រួចប្រវែងប្រហែល៣០សង់ទីម៉ែតភ្ជង់ពោះជនរងគ្រោះ តែត្រូវជនរងគ្រោះចាប់ដៃជាប់ប្រតាយប្រតប់គ្នាបណ្តាលឱ្យរបួស ចំភ្លៅជនរងគ្រោះ និងវាយជនរងគ្រោះដួលទៅនឹងដី ចាប់ចងដៃចងជើងយកស្គុតបិតមាត់ និងបានយកទូរស័ព្ទ១គ្រឿងទៅជាមួយ ហើយជនសង្ស័យបានទុកទូរស័ព្ទរបស់ខ្លួន១គ្រឿងដែរ ដើម្បីធ្វើការទាក់ ទង​យក​លុយ៧០០ដុល្លារមកលួសយកម៉ូតូទៅវិញក្នុងរយៈពេល៣ថ្ងៃ រួចបានជិះម៉ូតូគេចខ្លួនបាត់តែម្តង រហូតដល់ថ្ងៃទី១៩ ខែឆ្នាំដដែលវេលាម៉ោង១១យប់ជនសង្ស័យបានទូរស័ព្ទទំនាក់ទំនងជាមួយជនរងគ្រោះ ឱ្យ​យកលុយមកឱ្យខ្លួន ដោយប្រើបក្ខពួកខ្លួនម្នាក់ទៅយកលុយ និង ឌុបជនរងគ្រោះមកជួបខ្លួនតែត្រូវបានសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនបក្ខពួក និងបន្តឃាត់ជនសង្ស័យព្រមដកហូតវត្ថុតាងបានតែម្ដង ។ លោកបាន​បញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីជនរងគ្រោះពិតប្រាកដមែនដោយសារតែទាល់ច្រកគ្មានលុយចាយ ៕