ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួង ស្រេង ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនក្នុងខណ្ឌច្បារអំពៅ

6 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញខណៈនេះបាននឹងកំពុងដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀងលិចតំបន់មួយចំនួនក្នុងខណ្ឌច្បារអំពៅ ក្រោយពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងបណ្តាលឱ្យតំបន់មួយចំនួនបានទទួលរងការលិចលង់កាលពី២ថ្ងៃមុននេះ ។ 

ជាជំហានទី១ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧ នេះលោក ឃួង ស្រេង បានចុះមកពិនិត្យមើលស្ថានភាព ស្ពានព្រែកតាអេវ ក្នុងសង្កាត់ព្រែកថ្មី ដោយដាក់គ្រឿងចក្រកាយ និងស្តាប្រឡាយនេះដើម្បីនាំទឹកទំលាក់ទៅក្នុងទន្លេបាសាក់ ។ 

លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីបានឱ្យដឹងថា ព្រែកតាអេវជាព្រែកមួយនៅជាប់ព្រំប្រទល់ ភូមិព្រែកថ្មី១ និងភូមិកោះក្របី ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយព្រែកនេះបានដើរតួយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកឯង និងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ ៕