ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការនៅក្រសួងការពារជាតិបារាំង

6 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តាមរយៈការជួយសម្របសម្រួលការងារពីសំណាក់លោកបណ្ឌិត ចែម វិឌ្យ៉ា រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង

រាជធានីភ្នំពេញ ៖ តាមរយៈការជួយសម្របសម្រួលការងារពីសំណាក់លោកបណ្ឌិត ចែម វិឌ្យ៉ា រាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំងក្នុងគោលបំណងនៃការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង និងតបតាមការអញ្ជើញរបស់ក្រសួងការពារជាតិបារាំង លោក ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចផ្លូវការនៅក្រសួងការពារជាតិបារាំង ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ ។ 

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះលោក ហ៊ុន ម៉ាណែត គ្រោងនឹងជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ Gen. Philippe ERRERA អគ្គនាយកនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ (DGRIS) នៃក្រសួងការពារជាតិបារាំងនៅក្នុងទីក្រុងប៉ារីស និងជួបជាមួយ លោកឧត្តមសេនីយ៍ Gen. Patrick COLLET នាយសេនាធិការប្រចាំតំបន់ Occitanie នៅក្នុងទីក្រុង Toulouse ។ ហើយនៅក្នុងឱកាសស្នាក់នៅ និងបំពេញការងារ នៅក្នុងទីក្រុង Toulouse គណៈប្រតិភូក៏មានគំរោងនឹងចូលជួបពិភាក្សាការងារជាមួយ Madame Marie-France MARCHAND-BAYLET ប្រធានអគ្គនាយិកា Groupe La Dépèche du Midi ទៀតផង ។ 

លើសពីនេះទៀតលោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូក៏មានកិត្តិយស ត្រូវបានអនុញាតឱ្យចូលជួបពិភាក្សាការងារជាមួយលោក M.Michel HERBILLON តំណាងរាស្ត្រ និងជាប្រធានសមាគមមិត្តភាពបារាំង-កម្ពុជា នៅវិមានរដ្ឋសភាបារាំង (Palais Bourbon) ផងដែរ ។ គួររំលឹកថា នេះជាដំណើររទស្សនកិច្ចលើកទី៣ទៅកាន់បណ្ដារប្រទេសនៅក្នុងទ្វីបអឺរ៉ុប ។ ហើយក្រៅពីដំណើរទស្សនកិច្ចផ្លូវការលើកនេះលោក ហ៊ុន ម៉ាណែត ក៏មានគំរោងជួបជាមួយ យុវជន និងនិស្សិតខ្មែរ បងប្អូនពាណិជ្ជករខ្មែរ-ចិន និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើននាក់នៅតាមបណ្ដារប្រទេសមួយចំនួន នៅក្នុងទ្វីបអឺរ៉ុបថែមទៀតផង​ដែរ ៕