ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណី​ហិ.ង្សា​មាន​ស្ថាន​ទម្ងន់ទោស

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ព្រះ​មុនី​វង្ស ផ្លូវជាតិ​លេខ​៥

ខេត្តបាត់ដំបង ៖ នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ព្រះ​មុនី​វង្ស ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ក្រុម​អន្តរាគមន៍​បង្កា​បង្ក្រាប ដឹកនាំ​ដោយ​លោក អនុសេនីយ៍ឯក ឈឿ​ង គឹ​ម​សុង បាន​ចុះ​បង្ក្រាប​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ ក្នុង​ចង្កោម​បក្ខពួក​ចំនួន​២​នាក់​មាន​៖១-​ឈ្មោះ ម៉ៅ ឌី​ណេ​ត ហៅ​អៀ​ប អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​/​ខេត្តបាត់ដំបង​។ ២-​ឈ្មោះ ចែ​ម សីហា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​/​ខេត្តបាត់ដំបង​។

នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧​ជា​ថ្ងៃ​កើតហេតុ ត្រង់​ចំណុច​បេនឡាន​ផ្សា​របឹង​ឈូក ស្ថិត​ក្នុងភូមិ ផ្កាស្លា សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង​បាន​ធ្វើ​សកម្មភាព​ដោយ​ប្រើ ដាវ​សាំ​ម៉ូ​រៃ ចំនួន​០២​ដើម ដេញ​កាប់​មក​លើ​ជន​រង​គ្រោះ​ឈ្មោះ យ៉ូ សុខ​ហេង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង ជាំ​ច្រើន​កាំបិត បណ្ដាល​ឲ្យ​រង​របួស​មុខ​ខាងឆ្វេង​ត្រូវ​មួយ​កាំបិត​ដេរ​ប្រហែល​២០​ថ្នេរ និង​មួយ​កាំបិត​ទៀត​ត្រូវ​ត្រង់​សាច់​ដុំដៃ​ខាងឆ្វេង ដេរ​ប្រហែល​១០​ថ្នេរ បណ្តាល​ឲ្យ​របួសធ្ងន់​។ ក្រោយ​ពី​ធ្វើការ​ឃាត់ខ្លួន​រួច ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​៕