ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ត្រូវតែប្តូរអាកប្បកិរិយាប្រសិនបើចង់ឲ្យគេចូលចិត្តដូច Messi

6 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Soccer Landuma បានឲ្យដឹងថា កីឡាករ Mikael Lustig ដែលលេងនៅក្លឹប Celtic បានថាឲ្យ Neymar

តាមប្រភពព័ត៌មាន Soccer Landuma បានឲ្យដឹងថា កីឡាករ Mikael Lustig ដែលលេងនៅក្លឹប Celtic បានថាឲ្យ Neymar ថា ប្រសិនបើមិនប្តូរចរិកចេញទេនោះកុំសង្ឃឹមថា បានមនុស្សម្នាចូលចិត្តដូច Messi ។

នាពេលថ្មីៗនេះ មានការចុះផ្សាយថា Neymar ប្រកែកមិនព្រមទទួលការចាប់ដៃជាមួយនឹងកីឡាករវ័យក្មេង Anthoney Ralston ក្លឹប Celtic ដែលប្រកួត UEFA Champions League ជាមួយ នឹង PSG ជាមួយនឹងលទ្ធផល PSG ៥ និង Celtic ០ ។ គេគិតថា មូលហេតុដែល Neymar មិនព្រមទទួលការចាប់ដៃពីសំណាក់ Anthoney គឺមកពីចង់បង្ហាញថា ខ្លួនមិនពេញចិត្តនឹងទង្វើរបស់កីឡា ករ វ័យក្មេងម្នាក់នេះ ។ នៅក្នុងការប្រកួត Anthoney បានមកបង្កការប៉ះពារជាមួយនឹង Neymar ជាច្រើនលើក ។ 

មិត្តរួមក្រុម Anthoney កីឡាករ Mikael Lustig បានប្រាប់ទៅ Daily Record ថា «Neymar នឹងមិនអាចធ្វើឲ្យមនុស្សម្នាចូលចិត្តដូច Messi ឡើយ ប្រសិនបើធ្វើចរិកបែបនេះ ។ ទិដ្ឋភាពកើតឡើងនាពេលថ្មីៗនេះ ធ្វើឲ្យយើងដឹងច្បាស់ពីរូបគេ ។ Neymar តែងតែឆាប់ប្រតិកម្មនឹងកីឡាករដែលខ្លួនប្រកួតជាមួយ» ៕ (តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះការលើកឡើងរបស់ Mikael Lustig)