ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយណាស់…ប្រហែសតែបន្តិចត្រូវបាត់បង់ជីវិតភ្លាមមួយរំពេច

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នៅវេលាម៉ោង០១នឹង៥០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧

ខេត្តសៀមរាប ៖ នៅវេលាម៉ោង០១នឹង៥០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៦ ស្ថិតនៅចំណុច ភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប រវាងរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-9750 បានបុកអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1C-6405 បណ្តាលឲ្យស្លាប់យុវជនម្នាក់ភ្លាមៗនៅហ្នឹងកន្លែង ។ បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ 

ជនរងគ្រោះឈ្មោះ ស៊ា រក្សា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។ មូលហេតុអ្នកបើកបរម៉ូតូ បត់ឆ្លងផ្លូវពីត្បូងទៅជើងបណ្តាលឲ្យរថយន្តបុកស្លាប់ភា្លមៗនៅហ្នឹងកន្លែង ៕