ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យើសវៀមណាមម្នាក់នេះហ៊ានណាស់..!

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ កំលាំងនគរបាលស្រុកគីរីវង់ដឹកនាំដោយលោកវរសេនីទោ យ៉ុគ សារ៉ាត់

ខេត្តតាកែវ ៖ កំលាំងនគរបាលស្រុកគីរីវង់ដឹកនាំដោយលោកវរសេនីទោ យ៉ុគ  សារ៉ាត់ អធិការស្រុកបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់រួមជាមួយកញ្ឆាគ្រៀមចំនួន១១គីឡូក្រាម ។ ដែលការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១២នឹង០៦នាទីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសោម បានស្ទាក់ចាប់មុខសញ្ញាជួញដូរកញ្ឆាក្រៀមពីកម្ពុជាឆ្លងទៅវៀតណាមឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ្វៀង ថាន់ជី ( NGUYEN THANH CHI ) ភេទប្រុស ឆ្នាំកំណើត១៩៧០ ជនជាតិវៀតណាម ស្រុកកំណើតរស់នៅភូមិឃុំភូឡើយ ស្រុកថាន់ប៊ិន ខេត្តដុងថាប បច្ចុប្បន្នរស់នៅភូមិវិនវ៊ើយ ឃុំវិនអាង ស្រុកចូវថាំន ខេត្ត​អាង​យ៉ាង ដោយដកហូតវត្ថុតាងមួយចំនួន ។ រីឯបក្ខពួកម្នាក់ទៀតបានរត់ចុះទៅវៀតណាមឈ្មោះ វ៉ាង ភេទប្រុស នៅភូមិតូហា ឃុំនួយតូ ស្រុកទ្រីទង ខេត្តអាងយ៉ាង ។ ករណីនេះកម្លាំងជំនាញកំពុងស្រាវ​ជ្រាវ​ស្វែង​រកមេក្លោង និងបក្ខពួកបន្តដើម្បីកសាងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕