ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញមនុស្សទៅកំសាន្តយ៉ាងច្រើនកុះករក៏ដឹងថាសប្បាយដែរ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិឆ្នាំ២០១៧នេះ

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្យប្រពៃណីជាតិឆ្នាំ២០១៧នេះ អាជ្ញាធរឃុំចំនួន២ គឺឃុំស្វាយជ្រុំ ស្រុករលាប្អៀរ និងឃុំមេលំ ស្រុកបរិបូរណ៌ បានរៀបចំការប្រណាំងទូក និងកាណូតបាឡាស្មាច់ ដែលបានធ្វើឡើងនៅ ទំនប់ទឹក២០ឧសភា មានទីតាំងស្ថិតក្នុងភូមិសាស្រ្តភូមិ ឃុំ ទាំងពីរខាងលើដោយមានកីឡាករ និងភ្ញៀវទៅទស្សនាកំសាន្តយ៉ាងច្រើនកុះករ ។

លោក កេត សុឃា មេឃុំមេលំស្រុកបរិបូរណ៌បានមានប្រសាសន៍ថា នៅទំនប់ទឹក២០ឧសភាឆ្នាំនេះ អាជ្ញាធរឃុំទាំងពីរ និងសហគមន៍ទំនប់ទឹក២០ឧសភា បានរៀបចំឱ្យមានការកំសាន្តសប្បាយ ដោយដាក់ឱ្យមានការប្រណាំងទូក ប្រណាំងកាណូតបាឡាស្មាច់ រាំធុងបាស់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២០ ដល់ថ្ងៃទី២២ ខែកញ្ញា ។ ចំពោះកីឡាករដែលទទួលបានចំណាត់ថ្នាក់ លេខ១បានទទួលរង្វាន់៨០ម៉ឺន, លេខ២ បាន៦០ម៉ឺន និងលេខ៣ ទទួលបាន៤០ម៉ឺនរៀល ។

ជាមួយគ្នាដែរ ក្រុមកីឡាករប្រណាំងទូកឈ្មោះ ឧត្តមមានជ័យ បារមីរិទ្ឋសែន បានសំដែងទឹកចិត្តរីករាយ ដែលបានចូលរួមប្រណាំងទូក ក្នុងឱកាសបុណ្យភ្ជុំបិណ្យនេះ និងសូមថ្លែងអំណរដល់អាជ្ញាធរឃុំទាំងពីរ ខាងលើ និងសូមថ្លែងអំណរគុណ ដល់សប្បុរជនទាំងអស់ដែលបានរៀបចំ និងជួយឧបត្ថមកម្មវិធីនេះ ឱ្យបានដំណើរការយ៉ាងសប្បាយរីករាយដែលមានប្រជាពលរដ្ឋចូលមកកំសាន្តយ៉ានច្រើនកុះករ ៕