សម្ដេចតេជោ ហ៊ុន សែន ទទួលជួបគណៈប្រតិភូជាន់ខ្ពស់ចិន
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់បក្សកុម្មុយនិស្តចិន ដឹកនាំដោយលោក លីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន នៅវិមានសន្តិភាព ។
នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនោះ លោក លីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន បានមានប្រសាសន៍ថា នៅពេលនេះ នៅទីក្រុងប៉េកាំងកំពុងតែមមាញឹកយ៉ាងខ្លាំង តែទោះជាយ៉ាងណាក៏ដោយ លោក និងគណៈប្រតិភូរបស់លោក ត្រូវបញ្ជូនមកកម្ពុជា ដោយលោកប្រធានាធិបតីចិន គណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សចិន ដើម្បីមកបំពេញទស្សនកិច្ចផង និងជាការឆ្លុះបញ្ជាំងទៅដល់មជ្ឈដ្ឋានជាតិ អន្តរជាតិ ថាកម្ពុជា គឺជាមិត្តដ៏ពិតប្រាដករបស់ចិន កម្ពុជា គឺជាមហាគ្រួសាររបស់ចិន ។ ហើយចិនជាបង្អែកដ៏រឹងមាំបំផុតរបស់កម្ពុជា ចិនគាំទ្ររាល់កិច្ចប្រឹងប្រែងរបស់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងការថែរក្សាសុខសន្តិភាពរបស់កម្ពុជា ក្នុងការធ្វើយ៉ាងណាឲ្យជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា កាន់តែល្អប្រសើរឡើង ។ ចិនគាំទ្រ សម្តេចតេជោ ហ៊ុន សែន និងគណៈបក្សប្រជាជនកម្ពុជា ពេញទំហឹងតែម្តង ៕
ចែករំលែកព័តមាននេះ