ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្អាប់​គ្នា​ចុះឡើង​ៗ ចុង​ក្រោយ​ក្ដៅស្លឹកត្រចៀក​កា.ប់​មួយ​ពូថៅ​រយះ​ក្បាល

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ម្នាក់ ដែល​បាន​យក​ពូថៅ​កា.ប់​ក្បាល​របស់​មិត្តភក្តិ​ខ្លួនឯង

ខេត្តកំពង់ស្ពឺ ៖ ជន​ដៃដល់​ម្នាក់ ដែល​បាន​យក​ពូថៅ​កាប់​ក្បាល​របស់​មិត្តភក្តិ​ខ្លួនឯង បណ្តាល​ឲ្យ​រង​របួសធ្ងន់ ព្រោះតែ​ខឹង​រឿង​ជន​រង​គ្រោះ​ពូកែ​បង្អាប់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ចាត់ការ​តាម​នីតិវិធី ។ ដោយឡែក​ជន​រង​គ្រោះ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា​ករណី​អំពើ​ហិង្សា​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​២០​នាទី ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ភូមិ​បាក់​ធ្មេញ ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ ជន​រង​គ្រោះ​ឈ្មោះ ប៉ិច កុសល់ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ចំណែក​ជន​ដៃដល់​ឈ្មោះ ខុន ថុ​ល ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ជាមួយ​គ្នា ។

ប្រភព​បន្ត​ថា តាម​ការ​សាកសួរ មុន​ពេល​កើតហេតុ​រវាង​ជន​រង​គ្រោះ និង​ជន​រង​គ្រោះ បាន​ផឹកស៊ី​ជាមួយ​គ្នា តាំងពី​ថ្ងៃរសៀល​រហូត​ដល់​យប់​កើតហេតុ ។ ពេល​ផឹកស៊ី​នោះ​ដែរ ជន​រង​គ្រោះ​ចេះ​តែ​និយាយ​បង្អាប់​ជន​ដៃដល់​ជា​ការ​លេងសើច លុះដល់​ជន​ដៃដល់​បង្អាប់​មិន​ឈ្មះ​ជន​រង​គ្រោះ ក៏​យក​ពូថៅ​កាប់​លើ​ជន​រង​គ្រោះ​ចំ​ក្បាល បណ្តាល​ឲ្យ​រង​របួស​ជា​ទំងន់ ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។ ក្រោយ​បង្ក ជន​ដៃដល់​ប្រុង​រត់គេច​ខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​មក​វិញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​ចាត់ការ​បន្ត​តាម​នីតិវិធី ៕