ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចាប់​ប្ដី ក្រោយ​វាយ​ប្រពន្ធ​រយះ​ក្បាល

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ទៅ​ចូលរួម​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច នា​រដូវ​បុ ណ្យ​ភ្ជុំបិណ្ឌ​នេះ

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ទៅ​ចូលរួម​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច នា​រដូវ​បុ ណ្យ​ភ្ជុំបិណ្ឌ​នេះ លុះ​ស្រវឹងស្រា​ជោកជាំ ក៏​ត្រលប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ស្រាប់តែ​ឈ្លោះ​ទាស់ទែង ហើយ​ប្រើ​អំពើ​ហិង្សា​វាយ​ទៅ​លើ​ប្រពន្ធ បណ្តាល​ឱ្យ​រង​របួសស្រាល ។ ក្រោយមក ត្រូវ​បាន​ប្រពន្ធ​ប្តឹង​នគរបាល​ឱ្យ​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន ដើម្បី​រៀបចំ​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត​ឱ្យ​ចាត់ការ​បន្ត ។

ហេតុការណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​០៧​និង​៤០​នាទី ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ក្នុងភូមិ​អូរ​ច្រា​លើ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​បង្កហេតុ​ជា​ប្តី មានឈ្មោះ ផា សុ​ភី អាយុ​៣៣​ឆ្នាំ ស្រវឹងស្រា​ជោកជាំ ។ ចំណែក​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ តោ សុខសាន្ត អាយុ​៣០​ឆ្នាំ រង​របួសស្រាល​ទាំង​២​នាក់ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ប្តី​ខាងលើ បាន​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​នៅ​ក្នុងភូមិ លុះ​ត្រលប់​ទៅ​ផ្ទះ​វិញ ក៏​ឈ្លោះ​ទាស់ទែង​ជាមួយ​ប្រពន្ធ​ចុះឡើង​ៗ ស្រាប់តែ​ប្រពន្ធ​ជេរ​ប្តី ដោយពេល​នោះ​ប្តី​ទប់​មិន​បាន ក៏​វាយ​ទៅ​លើ​ប្រពន្ធ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសស្រាល​តែ​ម្តង ។ ភ្លាម​ៗ​នោះ បាន​អ្នក​ជិតខាង​ឃើញ ក៏​ចូល​ទៅ​ជួយ​អន្តរាគមន៍ ទើប​អ្នក​ទាំង​ពីរ​ឈប់​វាយតប់​គ្នា​បន្ត​ទៀត ។ ប៉ុន្តែ​១​សន្ទុះ​ក្រោយមក ស្ត្រី​រង​គ្រោះ​ខឹង​ខ្លាំង​ពេក ដោយ​វាយ​ទៅ​លើ​នាង​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ឱ្យ​ចាប់​ឃាត់ខ្លួន​ប្តី​យក​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ៕