ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រាំ​ជាន់​ជើង​សោះ​កា.ប់​ប្រហារ​ស្ទើរ​ដាច់​.​កដៃ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​កា.ប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ឃាត់ខ្លួន​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​ច្រើន​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​ដាច់​ដៃ​រង​របួស​ជា​ទំងន់​នោះ ពេល​នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០១៧ ថា​កាលពី​ម៉ោង​២១​និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ករណី​ហិង្សា​ដោយ​ចេតនា​នៅ​ចំណុច​ភូមិ​ដូនពេញ ឃុំ​ទួល​សាលា (​មុខ​ខ្លោងទ្វារវត្ត​អង្គ​សាយ​) បង្ក​ឡើង​ដោយ​ឈ្មោះ កែវ សិលា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​អូរ​ព្រាល ឃុំ​ស្វាយ​រំពារ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ និង​បក្ខពួក​ចំនួន​៥​នាក់ បាន​ធ្វើ​សកម្មភាព​យក​ដាវ កាំបិត កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជ្រៃ ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់ និង​បក្ខពួក កាប់​ត្រូវ​ចំ​.​កដៃ​ខាងឆ្វេង បណ្តាល​ឲ្យ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល ។ ក្រុម​ជន​ដៃដល់​បាន​វាយ​ម៉​តូ​១​គ្រឿង បណ្តាល​ឲ្យ​ខូចខាត​ផង​ដែរ ។ ម៉ូតូ​ដែល​ជន​ដៃដល់​វាយ​ឲ្យ​ខូច មាន​ម្ចាស់​ឈ្មោះ នូ​ច សា​រិ​ន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​ដូនពេញ ឃុំ​ទួល​សាលា ។

លោក​អធិការ​បន្ត​ថា ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​របស់​លោក​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ កែវ សិលា ខាងលើ​ដកហូត​បាន​ដែកឆាប​១​សៀត​នៅ​ចង្កេះ និង​សម្ភារ​បង្ក​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ រួម​មាន ដាវ​១ កាំបិត​១ ដែក​ទីប​ជ្រុង​១ ច្រវាត់​១​ប្រវែង​១​ម៉ែ​ត បក្ខពួក​៥​នាក់​ទៀត ក្រោយ​ធ្វើ​សកម្មភាព​រត់គេច​ខ្លួន​បាត់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូលហេតុ​ដែល​រូបគេ និង​បក្ខពួក​របស់​គេ កាប់​ទៅ​លើ​ជន​រង​គ្រោះ ដោយសារ​ពេល​កំពុង​រាំ​នៅ​វត្ត ជន​រង​គ្រោះ​រាំ​ជាន់​ជើង​របស់​គេ ។

ក្រោយ​ឃាត់ខ្លួន ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​រួច​មក កម្លាំង​របស់​លោក បាន​បញ្ជូន​ទៅ​ស្នងការ​នគ​បាល​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕