ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ស្រី យ៉ូ​រ៉ា មេបញ្ជាការ​រង ទទួល​ការងារ​យុត្តិធម៌

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ស្រី យ៉ូ​រ៉ា មេបញ្ជាការ​រង ទទួល​ការងារ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​ចំនួន​៤​នាក់ រថយន្ត​១​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បាន​ចុះ​ស្រាវជ្រាវ​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី គំរាមកំហែង​ថា នឹង​សម្លាប់ + ប៉ុនប៉ង​អំពើ​លួច កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុចដើម​សំរោង ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនល្មើស​ទាំង​២​នាក់ រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​០១៧ ស្ថិត​នៅ​ចំណុច ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​វរសេនីយ៍ឯក ស្រី យ៉ូ​រ៉ា មេបញ្ជាការ​រង ទទួល​ការងារ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​ថា ដោយ​មានការ​ចង្អុលបង្ហាញ និង​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បានឱ្យ​មន្ទីរ​ស្រាវជ្រាវ​យុត្តិធម៌​ចំនួន​៤​នាក់ រថយន្ត​១​គ្រឿង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី អ៊ុយ ច​យ នាយការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បាន​ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី គំរាមកំហែង​ថា នឹង​សម្លាប់ + ប៉ុនប៉ង​អំពើ​លួច កាលពី​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក ស្ថិត​នៅ​ចំណុចដើម​សំរោង ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប រួច​យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន ទី​១.​ឈ្មោះ ណំ តុលា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទី​២.​ឈ្មោះ សួន រិ​ទ្ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ប​ច្ចប្ប​ន្ន ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។ ចំណែក​ជន​រង​គ្រោះ ឈ្មោះ សេង ធី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​មន្ត្រី​នគ​បាល​ជាតិ រស់នៅ​ភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវជា​ឪពុក​ជន​រង​គ្រោះ​ឈ្មោះ ធី ជី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ជាមួយ​ឪពុក ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕