ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​! លោក​ចៅហ្វាយស្រុក​ព្រៃកប្បាស​អើយ​…​បង្កើត​​ស្នាដៃ​ជួយ​ថៅកែ​ដី​ឡូត៍​ដល់​ម្ល៉ឹង!

1 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ពលរដ្ឋ​ក្នុងស្រុក​ព្រៃកប្បាស រួម​ទាំង​មន្ត្រីរាជការ​ជា​ច្រើន​បាន​នាំ​គ្នា​រិះគន់​កប់​ៗ​មាត់​ថា លោក​ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​ព្រៃកប្បាស​ថ្មី​បាន​បញ្ចេញស្នាដៃ​មួយ​ដ៏​ហួសហេតុ​រឿង​អោយ​ថៅកែ​ដី​ឡូ​លប់​ប្រឡាយ​ដាក់​លូ​ធំ​ជាង​ប៉ោត​ក្នុង​ប្រឡាយ​មេ​រំដោះ​ទឹក ដែល​មាន​ទទឹង​២៥​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ…

ខេត្តតាកែវ ៖ ពលរដ្ឋ​ក្នុងស្រុក​ព្រៃកប្បាស រួម​ទាំង​មន្ត្រីរាជការ​ជា​ច្រើន​បាន​នាំ​គ្នា​រិះគន់​កប់​ៗ​មាត់​ថា លោក​ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​ព្រៃកប្បាស​ថ្មី​បាន​បញ្ចេញស្នាដៃ​មួយ​ដ៏​ហួសហេតុ​រឿង​អោយ​ថៅកែ​ដី​ឡូ​លប់​ប្រឡាយ​ដាក់​លូ​ធំ​ជាង​ប៉ោត​ក្នុង​ប្រឡាយ​មេ​រំដោះ​ទឹក ដែល​មាន​ទទឹង​២៥​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ ។

ប្រភព​ពី​ពលរដ្ឋ​បានអោយ​ដឹង​ទៀត​ថា អភិបាលស្រុក​ព្រៃកប្បាស​ច្រើន​ជំនាន់​មក​ហើយ បាន​ទប់ស្កាត់​ការ​ដាក់​លូ​លុប​ប្រឡាយ​មេ​រំដោះ​ទឹក​មួយ​នេះ ព្រោះ​ប្រឡាយ​មេ​មួយ​នេះ មាន​សារ​សំខាន់​​ណាស់​ ក្នុង​កា​រំដោះ​ទឹក ឬ​ស្តុក​ទឹក​ទុក​អោយ​ពលរដ្ឋ​ប្រើប្រាស់ ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាស្រុក​ព្រៃកប្បាស សុំ​មិន​បញ្ចេញ​ឈ្មោះ​បានអោយ​ដឹង​ថា ថៅកែ​ដី​ឡូត៍​ខាងលើ កំពុង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ស្រុក​ព្រោះ​ប្រឡាយ​មេ​មួយ​នេះ មាន​ទទឹង​២៥​ម៉ែត្រ មិន​ទាន់​បូក​ចំ​ប្រឡាយ​ផង ហើយ​ប្រឡាយ​នេះ ត្រូវធ្វើ​ផ្លូវ​អម​សងខាង​បង្ហូរទឹក​ទៅ​ដល់​បឹង​កំពង់​ចក​ដែល​មាន​ប្រវែង​ជាង​៣​គីឡូម៉ែត្រ​។

ប្រភព​ដដែល​បានអោយ​ដឹង​ទៀត​ថា ថៅកែ​ដី​ឡូត៍​ខាងលើ​ធ្លាប់​សុំ​ច្បាប់​ដាក់​លប់​ប្រឡាយ​នេះ​ជា​ច្រើន​ដង​មក តែ​អភិបាលស្រុក​ចាស់​ពី​មុន​មក​មិន​អនុញ្ញាត​ដាច់ខាត​តែ​មក​ដល់​លោក​ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​ថ្មី​បែរជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​ថៅកែ​ដី​ឡូត៍​ក៏​អនុញ្ញាត​អោយ​ចាក់​ដី​លុប​ធ្វើ​អោយ​ផ្អើល​ទាំង​ពលរដ្ឋ​និង​មន្ត្រី​គ្រាក់​ៗ​ក្នុងស្រុក​តែ​ម្តង​។

តាម​ប្រភព​ខ្សឹប​ខ្សាវ​ច្បាស់ការ​ចេញពី​មន្ត្រី​ស្រុក​ថា រឿង​នេះ​ឮ​ថា​ថៅកែ​ដី​ឡូ​ចាយ​លុយ​ខ្ទង់​ម៉ឺន​តែ​មិនដឹង​ថា ចាយ​ជាមួយ​លោក​មេឃុំ​ឬ​ក៏​លោក​អភិបាលស្រុក​នោះ​ទេ បើ​គ្មាន​ប្រយោជន៍​ទេ​ក៏​មិន​បានចិត្ត​ល្អ​ដល់​ម៉ឹង​ដែរ ។

ជុំវិញ​ករណី​ខាងលើ លោក​ឌឹ​ម គឹ​ម​សាន្ត អភិបាលស្រុក​ព្រៃកប្បាស​បាន​ទទួលស្គាល់​ថា លោក​ពិតជា​អនុញ្ញាត​ច្បាប់​អោយ​ថៅកែ​ដី​ឡូត៍​ចាក់​លុប​ប្រឡាយ​ដាក់​លូ​នៅ​ចំណុច​ខាងលើ​មែន ដោយ​ផ្អែក​ទៅ​លើ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ឯកភាព​គ្នា ។ លោក​បាន​បញ្ជាក់​ទៀត​ថា បើ​ករណី​ចាក់​ដី​លុប​ប្រឡាយ​នេះ ត្រូវ​បាន​ពលរដ្ឋ​រិះគន់​លោក​នឹង​ពិចារណា​ឡើង​វិញ ។

ពលរដ្ឋ​ស្នើ​អោយ​លោក​អភិបាលស្រុក​ព្រៃកប្បាស​កាយ​ដី និង​លូ​របស់​ថៅកែ​ដី​ឡូត៍​នេះ​ចោល​វិញ ព្រោះ​ប្រឡាយ​រំដោះ​ទឹក​នេះ​ជា​ប្រឡាយ​ប្រវត្តិសាស្ត្រ និង​ជា​ប្រឡាយ​កំពង់ទូក​ពី​សង្គមចាស់ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ