ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវភ្ជុំផឹកស៊ី​ចុះឡើង​ៗ បងថ្លៃ​ដាក់​ប្អូនថ្លៃ​មួយ​ដំបង​ភូស

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ រង​របួស​បែកក្បាល ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ រង​របួស​បែកក្បាល ត្រូវ​គ្រូពេទ្យ​ដេរ​អស់​ជា​ច្រើន​ថ្នេរ ខណ​:​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ លុះ​ជជែក​គ្នា​លេង​ចុះឡើង​ៗ ក៏​ទាស់សម្តី​គ្នា​រវាង​បងថ្លៃ និង​ប្អូនថ្លៃ ដោយ​ជន​បង្ក​បាន​ទាញ​ដំបង​ប្រវែង​ជាង​១​ម៉ែត្រ វាយ​ទៅ​លើ​ប្អូនថ្លៃ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួស​ហូរ​ឈាម​ជោក​ខ្លួន ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​ជន​បង្ក ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​ឱ្យ​ចាត់ការ​តាម​នីតិវិធី ។

ហេតុការណ៍​បងថ្លៃ​វាយ​ទៅ​លើ​ប្អូនថ្លៃ បណ្តាល​ឱ្យ​រង​របួស​បែកក្បាល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​បង្កហេតុ​ឈ្មោះ សោម សុវណ្ណ​ដា​រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​កម្មករ ។ ចំណែកឯ​ជន​រង​គ្រោះ មានឈ្មោះ លី ចាន់​ត្រា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជា​កម្មករ ត្រូវជា​ប្អូនថ្លៃ​របស់​ជន​បង្ក ទាំងអស់​គ្នា​រស់នៅ​ភូមិ​សង្កាត់​ជាមួយ​គ្នា ។

ប្រភព​បន្ត​ទៀត​ថា ដោយសារ​រដូវ​ភ្ជុំបិណ្ឌ​ឈាន​ចូល​មក​ដល់ អ្នក​ភូមិ​ជា​ច្រើន​ឈប់​សម្រាក​ជួបជុំ​មិត្តភក្តិ ហើយ​ក៏​នាំ​គ្នា​ផឹកស៊ី​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ទើប​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ។ មុន​ពេល​កើតហេតុ បងថ្លៃ និង​ប្អូនថ្លៃ បាន​ជជែក​គ្នា​លេង​ពី​នេះ​ក្នុង​គ្រួសារ​របស់​ខ្លួន លុះ​យូរ​ៗ​ទៅ​ក៏​កាន់តែ​តឹង​សរ សៃ​.​ក​ដាក់​គ្នា ស្រប​ពេល​នោះ ជន​បង្ក​បាន​ទាញ​ដំបង​ឈើមូល​វាយ​ទៅ​លើ​ប្អូនថ្លៃ​ពេញទំហឹង បណ្ដាល​ឱ្យ​រង​របួស​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ អ្នក​ជិតខាង​បានឃើញ ក៏​ចូល​ទៅ​ជួយ​ចាប់​ឃាត់ និង​អន្តរាគមន៍​ចំពោះ​អ្នក​ទាំង​ពីរ ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​នីតិវិធី ៕