អ្នកដំណើរភ័យលោះព្រលឹងប្រជ្រៀតគ្នាចេញតាមទ្វាររថយន្ត
ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរលើរថយន្តក្រុង បានភ័យស្លនស្លោស្ទុះប្រជ្រៀតគ្នាចេញតាមទ្វាររថយន្
ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរលើរថយន្តក្រុង បានភ័យស្លនស្លោស្ទុះប្រជ្រៀតគ្នាចេញតាមទ្វាររថយន្
ខេត្តកំពង់ឆ្នាំង ៖ អ្នកដំណើរលើរថយន្តក្រុង បានភ័យស្លនស្លោស្ទុះប្រជ្រៀតគ្នាចេញតាមទ្វាររថយន្ត គ្រាដែលមានអណ្ដាតភ្លើងឆាបឆេះ ពីផ្នែកខាងក្រោមនៃរថយន្តក្រុងដឹកអ្នកដំណើរ មកដល់ចំណុចភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូណ៌ ។
ហេតុការណ៌នេះបានកើតឡើងនៅ លើផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង០៦និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរខាងលើពាក់ស្លាកលេខ ភ្នំពេញ ៣C-៧៦៧៦ មិនស្គាល់ឈ្មោះអ្នកបើកបរ ចំណែកម៉ូតូដែលរងការឆេះនោះម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខ បាត់ដំបង ១L-៣៤៧៨ ។
ប្រភពដដែលបានបន្តដោយស្រង់សម្ដីព្រូរថយន្តក្រុងខាងលើថា រថយន្តក្រុងបានធ្វើដំណើពីភ្នំពេញទៅបាត់ដំបង លុះមកដល់ព្រែកភ្នៅ បានដាក់អ្នកដំណើរម្នាក់ជាមន្ត្រីយោធា ដែលមានម៉ូតូខាងលើ ។ ដោយសារការប្រុងប្រយ័ត្នបានបង្ហូរសាំងឲ្យអស់ពីម៉ូតូ ហើយបានលើកម៉ូតូដាក់ចូលឃ្លុបរថយន្តផ្នែកខាងក្រោម រួចក៏បន្តដំណើរមកទៀត ស្រាប់តែមកដល់ចំណុចកើតហេតុ មានភ្លើងបានឆាបឆេះម៉ូតូយ៉ាងសន្ឋោសន្ឋៅតែម្តង ភ្លាមៗនោះរថយន្តបានឈប់ឲ្យអ្នកដំណើរចុះដោយមិនមាននរណារងគ្រោះថ្នាក់ម្នាក់ឡើយ ។
ប្រភពបានដឹងថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នេះភាគីរថយន្ត និងម្ចាស់ម៉ូតូកំពុងចរចាគ្នាដោយមិនរំខានសមត្ថកិច្ចនោះឡើយ ចំណែកអ្នកដំណើរបានសាងរថយន្តបន្តដំណើរទៅមុខទៀត ៕
ចែករំលែកព័តមាននេះ