ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​មួយ​ប្រាវ រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ទាន់ (មានវីដេអូ)

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ មុន​នេះ​បន្តិច​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​បរិវេណ

ខេត្តបន្ទាយមានជ័យ ៖ មុន​នេះ​បន្តិច​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ករណី​ភ្ញាក់ផ្អើល​មួយ​នៅ​ក្នុង​បរិវេណ​កាស៊ីណូ​ហូ​លី​ដេ​ផា​ឡែ​ស តាម​បន្ទាត់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​ទីតាំង​ចុងភៅ​ក្នុង​កាស៊ីណូ​មួយ​នេះ មានការ​ឆាបឆេះ​បាញ់​ផ្សែង​ចេញ​មក​ក្រៅ ។

សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ជួយ​បាញ់​ពន្លត់ ឯ​បុគ្គលិក​ផ្នែក​ចុងភៅ​នៅ​ទីនោះ ក៏​នាំ​គ្នា​ប្រើ​បំពង់​ឧស្ម័ន​បាញ់​ពន្លត់​អគ្គិភ័យ​ផង​ដែរ ទើប​គ្រប់គ្រង​ស្ថាន​ការ​បាន​ទាំងស្រុង ។

ករណី​ឆាបឆេះ​នេះ ត្រូវ​បាន​បុគ្គលិក​ផ្នែក​ចុងភៅ​ប្រាប់​សមត្ថកិច្ច​ថា ផ្ដើម​ចេញពី​ការ​ចម្អិនម្ហូប​ពេល​ខ្លាញ់​ឆាប​ឡើង ក៏​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បូម ចំហាយ​ចេញ​ក្រៅ បន្ទាប់​មក​ក៏​ឆាបឆេះ​ជា​អណ្ដាតភ្លើង​តែ​ម្តង ។

យ៉ាងណា​ក៏​ដោយ ករណី​នេះ​ពុំ​មាន​អ្នក​រង​របួស​ទេ គ្រាន់តែ​ខូចខាត​ឧបករណ៍​ធ្វើ​ម្ហូប​តិចតួច​ប៉ុណ្ណោះ ៕