ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ចង់​ចំណេញ ផឹក​លើស​សមត្ថភាព​រហូត​ដល់​ស្លា.ប់​ខ្លួន

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា និស្សិត​អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​តែ​ផឹកស្រា​ក្រឡុក​លើស​កម្រិត ។

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា និស្សិត​អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​ផឹកស្រា​ក្រឡុក​លើស​កម្រិត ។

រឿង​នេះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​នេះ តែ​មនុស្ស​ម្នា​នៅ​លើ​បណ្តាញ​សង្គម​ចិន​កំពុង​តែ​វិភាគ​ទៅ​លើ​រឿង​នេះ ។

និស្សិត​អាយុ​១៩​ឆ្នាំ​ឈ្មោះ​ថា Wang Yaodong ដែល​ជា​និស្សិត​ខិតខំ​រៀនសូត្រ​ម្នាក់ បាន​បបួល​មិត្តភក្តិ​ប៉ុន្មាន​នាក់​ចូល​បា​ផឹកស្រា​នៅ Zhuhai ដើម្បី​អបអរ​បន្ទាប់​ពី​ប្រឡង​ភាសា​អង់គ្លេស​រួច ។ នៅ​ក្នុង​បា​នោះ គេ​មានកម្ម​វិធី​ពិសេស​ដែល​ផ្តល់​ជូន​ម្ហូប​មិន​គិតថ្លៃ ប្រសិនបើ​ភ្ញៀវ​ផឹកស្រា​ក្រឡុក​អស់​៦​កែវ ក្នុង​ពេល​ត្រឹមតែ​៣​នាទី ។ ដោយ​ឃើញ​ដូចនេះ Wang បាន​សម្រេចចិត្ត​យកឈ្នះ ទោះបីជា​ខ្លួន​មិនសូវ​ចេះ​ផឹក​ក៏​ដោយ ។

គ្រាន់តែ​ផឹក​ហើយ​អស់​ភ្លាម Wang បាន​ដួល​ដេក​ដី​ជាមួយនឹង​អាកា​រៈ​ស្វាយបបូរមាត់ ។ មិត្តភក្តិ​របស់ Wang ភ័យ​ពេក ក៏​ប្រុង​នឹង​ទូរស័ព្ទ​ទៅ​ឡានពេទ្យ តែ​ត្រូវ​ម្ចាស់​ហាង​ឃាត់​ព្រោះ​ខ្លាច​ខូច​ឈ្មោះ​ហាង ។ ម្ចាស់​ហាង​ក៏​បាន​បើករថយន្ត​នាំ Wang និង​មិត្តភក្តិ​មក​មន្ទីរពេទ្យ ដើម្បី​ទទួល​ការ​ជួយ​សង្គ្រោះ ។

នៅ​ថ្ងៃ​ដំបូង Wang បានដឹង​ខ្លួន​មួយ​ភ្លែត ។ តែ​ថ្ងៃ​បន្ទាប់ មន្ទីរពេទ្យ​ប្រាប់​ថា Wang បាន​ស្លាប់​ហើយ ។ បណ្តា​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​នៅ​ប្រទេស​ចិន បាន​វិភាគ ហើយ​គិត​ថា​វា​ជា​កំហុស​របស់​ម្ចាស់​បា ដែល​មានកម្ម​វិធី​បែប​នេះ ។ ឯ​អ្នកខ្លះ​ទៀត គិត​ថា​វា​ជា​កំហុស​របស់​មិត្តភក្តិ​ដែល​បង្ខំ​ឲ្យ Wang ផឹក​តែឯង ។ សល់​ប៉ុន្មាន​គិត​ថា Wang ជា​អ្នក​ខុស ព្រោះ​ផឹក​មិន​ប្រមាណ​សមត្ថភាព ។ ស្រា​ក្រឡុក​៦​កែវ ប្រល័យ​ជីវិត​និស្សិត​!