ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក អគ្គិភ័យ​មិន​ប្រណី​ផ្ទះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ផ្លូវ​បេតុង

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី យប់​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង
ដោយ​មិនដឹង​មូលហេតុ តែ​សង្ស័យ​ថា​ប្រហែល​បណ្ដាល​មក​ពី​ក្មេង​ៗ​លេង​ដុត​ផាវ​។ តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឈ្មោះ ម៉​ន ប៊ុ​ន​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​ប្រាប់​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​មិ​ញ​នេះ គាត់​បាន​នាំ​កូនស្រី​របស់​គាត់​អាយុ​១៧​ឆ្នាំ ដែល​មាន​សតិ​មិន​គ្រប់​ទៅ​ខេត្តកំពង់ស្ពឺ ដើម្បី​យក​របស់របរ​ជូន​ម្ដាយ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​។ គាត់​បាន​បញ្ជាក់​ថា គ្រួសារ​មាន​សមាជិក​៤​នាក់ តែ​ថ្ងៃនេះ​អត់​មាន​អ្នក​នៅផ្ទះ​ទេ ព្រោះ​អី​កូនប្រុស​គាត់​បាន​ទៅ​លេង​ស្រុក​ខាង​ប្រពន្ធ​បាត់​ហើយ​ដែរ ផ្ទះ​របស់​ត្រូវ​បិទទ្វារ​ចោល​។

លុះដល់​វេលា​កើតហេតុ បងប្អូន​អ្នក​ផ្ទះ​ជិតខាង​បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆេះ​ហើយ ខណៈនោះ​គាត់​បាន​ដួល​សន្លប់​ដោយ​រន្ធត់​នឹក​ស្ដាយស្រណោះ​ផ្ទះ​របស់​គាត់​។ ក្រោយ​ងើប​ពី​សន្លប់​ប៉ុន្មាន​នាទី​រួច​មក គាត់​ក៏​បាន​ធ្វើ​ដំណើរ​មក​កាន់​ផ្ទះ​របស់​គាត់​ដែល​ឆេះ​នោះ តែ​អណ្ដាតភ្លើង​បាន​រលត់​អស់ហើយ ដោយ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងពលតូច​(​ង​៧០-៧១១) និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជួយ​បាញ់​ពន្លត់​ចំនួន​៥​គ្រឿង អស់​រយៈពេល​ជិត​២​ម៉ោង​ទើប​រលត់​អស់​។ ក្នុង​ករណី​ឆាបឆេះ​ផ្ទះ​នេះ​ដែរ មិន​ទាន់​មាន​ប្រភព​ណាមួយ​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ គ្រាន់តែ​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​ក្មេង​ៗ​លេង​ដុត​ផាវ​បោះ​ត្រូវ​ចូល​ផ្ទះ​ទើប​បណ្ដាល​ឲ្យ​ឆាបឆេះ​បែប​នេះ​។

លោក ម៉​ន ប៊ុ​ន​ហេង ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​គាត់​នោះ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល មេត្តា​ជួយ​ដល់​ក្រុម​គ្រួសារ​គាត់​ផង ព្រោះ​គាត់​ក្រីក្រ​ណាស់ ម្យ៉ាង​ប្រពន្ធ​របស់​ទើបតែ​ស្លាប់​បាន​ប្រហែល​៦​ខែ​ប៉ុណ្ណោះ ឥឡូវ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៀត ព្រមទាំង​ជំពាក់​លុយ​គេ​ទៀត គាត់​គ្មាន​អ្វី​ទីពឹង​ឡើយ​។ ផ្ទះ​ដែល​ឆាបឆេះ​នេះ​មាន​ទំហំ​៧ គុណ​នឹង​៨​ម៉ែត្រ ហើយ​ត​សំ​យ៉ាប​មក​ខាង​មុខ​ប្រហែល​៥​ម៉ែត្រ តែ​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​នៅ​សល់​តែ​សំ​យ៉ាប​ខាង​មុខ​បន្តិច​ប៉ុណ្ណោះ​៕