ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​អតីត​ចៅសង្កាត់​និម្មិត ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​គ្មាន​សល់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះថ្ម​ក្រោម​ឈើ​លើ​ដ៏​ធំ​របស់​អតីត​ចៅសង្កាត់​និម្មិត​ស្ថិត​ក្នុងភូមិ​និម្មិត​១ សង្កាត់​និម្មិត

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះថ្ម​ក្រោម​ឈើ​លើ​ដ៏​ធំ​របស់​អតីត​ចៅសង្កាត់​និម្មិត​ស្ថិត​ក្នុងភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃ​ទី​១៨ កញ្ញា ២០១៧​នេះ​។ បើ​តាម​លោក ម៉ា រិ​ន នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​និម្មិត​ប្រាប់​ថា លំនៅ​ដ្ឋា​ន​ដែល​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​នេះ មាន​ទទឹង​១០​ម៉ែត្រ បណ្តោយ​១២​ម៉ែត្រ ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី​។ លោក​បន្ត​ថា ការ​ឆាបឆេះ​នេះ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ដែល​គេ​ស្គាល់​ថា​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ា​ល់ សេដ្ឋា អតីត​ចៅសង្កាត់​និម្មិត​។

តាម​មន្ត្រី​សាលាសង្កាត់​និម្មិត​ប្រាប់ កោះសន្តិភាព ថា លោក ប៉ា​ល់ សេដ្ឋា បច្ចុប្បន្ន​មាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​។​ក្នុង​ករណី​នេះ អាជ្ញាធរ និង​សមត្ថកិច្ច​បាន​អន្តរាគមន៍​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ទៅ​ជួយ​បាញ់​ពន្លត់​ផង​ដែរ​។ យ៉ាងណា​ក៏​ដោយ​ករណី​ឆាបឆេះ​នេះ​សមត្ថកិច្ច​អះអាង​ថា មិន​ទាន់​ដឹង​ពី​ទំហំ​ខូចខាត​នៅឡើយ​ទេ ព្រោះ​ម្ចាស់ផ្ទះ​មិន​ទាន់​អាច​សាកសួរ​លម្អិត​បាន​នៅឡើយ​៕