ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បទចម្រៀង​ថ្មី​ ​លោកឆាយ វីរៈយុទ្ធ ទទួល​​បាន​ការ​​​គាំទ្រ​ខ្លាំង​

6 ឆ្នាំ មុន

រាជធានី​ភ្នំ​ព​ញេ ៖ បទ​ចម្រៀង Original «​ពេលបាយ​នឹក​ម៉ែ​» របស់​កំពូល​តារាចម្រៀង​លំដាប់​ជួរ​មុខ លោក​ឆាយ វី​រៈ​យុទ្ធ

រាជធានី​ភ្នំ​ព​ញេ ៖ បទ​ចម្រៀង Original «​ពេលបាយ​នឹក​ម៉ែ​» របស់​កំពូល​តារាចម្រៀង​លំដាប់​ជួរ​មុខ លោក​ឆាយ វី​រៈ​យុទ្ធ បាន​ង​កំពុង​​ចាក់​ដោត​អារម្មណ៍​ទស្សនិកជន​យ៉ាង​ខ្លាំង នា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ មិន​ថា​អ្នក​រស់នៅ​អាស្រ័យ​ការងារ​ក្រៅប្រទេស​នោះ​ទេ សូ​ម្បី​តែ​អ្នក​ចំណាកស្រុក មក​ធ្វើការ​ត្រឹម​ភ្នំពេញ​នេះ ក៏​ស្តាប់​ហើយ​កើត​កំសួល​អួល​ដើម​.​ក​ចង់ហូរ​ទឹកភ្នែក​ផង​ដែរ​។

តាម​រយៈ​បទ «​ពេលបាយ​នឹក​ម៉ែ​» នេះ បាន​រៀបរាប់​ពី​ស្ថានភាព​កូន​ៗ​ពេល​រស់នៅ​ចាយ​លុយ​ឪពុក​ម្តាយ គ្មាន​ចេះ​គិតគូរ​អ្វី​នោះ​ទេ ដឹង​​តែ​ល្អ ឡូយឆាយ សប្បាយ​ហ៊ឺហារ តែ​ពេល​កាលណា​ចេញ​រក​ប្រាក់​ខ្លួនឯង ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ទើប​ដឹង​ថា ការ​លំបាក​មាន​ទំហំ​​ធំធេង​ប៉ុណ្ណា ហើយ​ឃ្លា​មួយ​បាន​បញ្ជាក់​ថា «​ពេល​លំបាក​ទើប​ដឹង​ថា ដុំ​បាយ​មាន​តម្លៃ​យ៉ាងណា​» ដែល​នេះ​រឹងរឹតតែ​ធ្វើ​ឱ្យ​អ្នក​ស្តាប់​ឮ​ហើយ​សឹងតែ​ទប់ទឹក​ភ្នែក​ពុំ​បាន​នោះ​។

កំពូល​តារាចម្រៀង ដែល​មានកំណើត​នៅ​ស្រុកស្រែ​ក្នុង​ខេត្តកំពង់ចាម លោក ឆាយ វី​រៈ​យុទ្ធ បាន​ផ្តល់​បទ​សម្ភាស​ខ្លី​ថា បទ​ចម្រៀង Origina មួយ​បទ​នេះ ជា​កាដូ​សម្រាប់​បងប្អូន​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ហើយ​ជា​ការ​ពិត​បទ​នេះ​ក៏​ចង់​រំលឹក​កូន​ៗ​ឲ្យ​ស្វែង​យល់​បន្ថែម​ពី​ការ​លំបាក និង​ការ​ខិតខំ​របស់​ឪពុក​ម្តាយ ជា​ពិសេស​គឺ​ការ​ផ្តល់​ការ​ស្រឡាញ់​គោរព​នៅ​ក្នុង​គ្រួសារ​។

នៅ​​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ​នេះ លោក ឆាយ ឆាយ​វី​រៈ​យុទ្ធ ក៏​បាន​គោរព​ជូនពរ​ទស្សនិកជន​ទាំងអស់ ជួប​ប្រទះ​តែ​សេចក្តីសុខ​សប្បាយ ចេញដំណើរ​ទៅ​ទីណា​ក៏​ភាព​សុវត្ថិភាព​ទាំងអស់​គ្នា ។

តោះ​ចង់​ដឹង​ពីរោះ​រណ្តំ​ចិត្ត​យ៉ាងណា សូម​ស្តាប់​ទាំងអស់​គ្នា ៖