ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ​ចចាមអារ៉ាម​ថា លោក Mark Zuckerberg ប្រកាស​រើស​មេដោះ​ដោយ​ឲ្យ​ប្រាក់ខែ​កប់

6 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បាន​ឲ្យ​ដឹង​ថា នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ចិន មាន​ពាក្យ​ចចាមអារ៉ាម​ថា មហាសេដ្ឋី​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ប្រកាស​ជ្រើសរើស​មេដោះ​ដែល​ចេះ​ភាសា​ចិន ដោយ​ហ៊ាន​ឲ្យ​ប្រាក់​ប្រចាំឆ្នាំ​ដល់​ទៅ ១១​ម៉ឺន​ដុល្លារ ។ បើ​គិត​ជា​ខែ​វិញ គឺ​ក្បែរ​នឹង​១​ម៉ឺន​ដុល្លារ​ទៅ​ហើយ ។

មូលហេតុ​ដែល​គេ​គិត​ថា វា​ជា​ការ​ប្រកាស​ជ្រើសរើស​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក Mark Zuckerberg គឺ​ដោយសារ​តែ​កូនស្រី​ទី​ពីរ​របស់​លោក ដែល​កើត​នៅ​ខែ​មុន មាន​អង្គរក្ស​ការពារ​មិន​តិច​ជាង​១៦​នាក់​ឡើយ ។ ម្យ៉ាងវិញទៀត ប្រពន្ធ​របស់​លោក គឺជា​ជនជាតិ​ចិន ដែល​ចង់​ឲ្យ​កូន​ចេះ​ចិន​ទៀត​ផង ។ ហេតុផល​មួយទៀត គឺ​ដោយសារ​តែ​ប្រាក់​ថ្លៃ​ឈ្នួល​មាន​តម្លៃ​ខ្ពស់ ដែល​មនុស្ស​ទូទៅ មិន​មាន​សមត្ថភាព​អាច​បង់​បាន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​នៅ​មិន​ទាន់​ច្បាស់​ថា ជា​ការ​ប្រកាស​របស់​មហាសេដ្ឋី Mark Zuckerberg នៅឡើយ​ទេ ។ ប្រាក់ខែ​មួយ​ខែ​ក្បែរ​មួយ​ម៉ឺន នរណា​មិន​ចង់​ធ្វើ?