ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារមួយនៅសៀមរាប​​ក្លាយជាចំណីភ្លើង

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សណ្ឋាគារ​អង្គរ​ប៉ានូ​រ៉ា​ម៉ិច (Angkor panoramic) ត្រូវ​បាន​អគ្គិភ័យ​ត្របាក់​តែ​មួយ​ប៉​ព្រិច​ភ្នែក​

ខេត្តសៀមរាប ៖ សណ្ឋាគារ​អង្គរ​ប៉ានូ​រ៉ា​ម៉ិច (Angkor Panoramic) ត្រូវ​បាន​អគ្គិភ័យ​ត្របាក់​តែ​មួយ​ប៉​ព្រិច​ភ្នែក​ ​បង្ក​​ការ​ភ្ញាក់ផ្អើល​ទាំងកណ្តាលថ្ងៃត្រង់​នៅ​វេលា​ម៉ោង​១២ និង​២០​នាទី​ថ្ងៃ​ទី​១៧ កញ្ញា ស្ថិត​នៅ​ក្នុង​សណ្ឋាគារ​ជាន់​ទី​៤ បន្ទប់​លេខ​៤១០ ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ដែល​សង្ស័យ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ។

ក្នុង​ហេតុការណ៍​ខាងលើ ត្រូវ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​ខេត្តសៀមរាប​ចំនួន​៤​គ្រឿង (​ប្រើ​ទឹក​អស់​២​ឡាន​) ទើប​លត់​បាត់​ទាំងស្រុង​វិញ ដោយ​ពុំ​មាន​រាលដាល​ដល់​បន្ទប់​ផ្សេង​ៗ​ឡើយ ។  ម្ចាស់​សណ្ឋាគារ​ខាងលើ​ឈ្មោះ​បែ​នី កិក​ទី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​ជនជាតិ​បារាំង (​បាន​ចេញ​ទៅ​ប្រទេស​បារាំង​) ។ អ្នកគ្រប់គ្រង​មានឈ្មោះ​សាំង សុ​គុណ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

បើ​តាម​សម្តី​អ្នកគ្រប់គ្រង​សណ្ឋាគារ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា មូលហេតុ​ដែល​ឆេះ​បន្ទប់​នោះ គឺ​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង ចេញពី​បន្ទប់​លេខ​៤១០ ជាន់​ទី​៤ ព្រោះ​គ្មាន​អ្នក​ស្នាក់​នៅទេ ។ លោក​បន្ថែម​ថា ចំពោះ​ការ​ខូចខាត​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​នោះ​វិញ រួម​មាន ទូរ​ទស្សន៍​​១​គ្រឿង​, គ្រែ​១, ពូក​១, កញ្ចក់​និង​បង្អួច ដែល​សមត្ថកិច្ច​និង​អ្នកគ្រប់គ្រង​បាន​វាយ​កម្ទេច ដើម្បី​ទាញ​ទុយោ​ទឹក​ចូល​បាញ់​ពន្លត់ ។