ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​កា​ពារ​ភូមិ​សង្កាត់​សៀមរាប ឃាត់ខ្លួន​ចោរឆក់​បាន​ម្នាក់

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​អធិការដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប និង​បងប្អូន​ប្រជា​ការពារ​សង្កាត់​សៀមរាប បាន​ធ្វើការ​ព័ន្ធ​ចាប់​ឃាត់ខ្លួន​បាន​ជន​ស​ង្ស​យ័​ម្នាក់​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ ឆក់​កាបូប​ពី​ជន​រង​គ្រោះជា​ស្ត្រី​ចំណាស់​ម្នាក់​ក្នុង​ក្រុង​សៀមរាប ។ ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​កាបូប​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាងជើង​កា​រ៉ា​ស់​សាំង LHR ចម្ងាយ​៣០​ម៉ែត្រ ស្ថិត​នៅ​ក្រុម​ទី​០១ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ផ្នែក​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា​លោកស្នងការ​រង​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ ដែល​តែងតែ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ត្រៀម​នៅ​តាម​គោលដៅ​ធ្វើការ​ល្បាត​ពួនស្ទាក់ ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​កំពុង​ឈរ​កាន់​កាបូប​យួរដៃ​មួយ នៅ​លើ​ចិញ្ចើម​ផ្លូវ ពេល​នោះ​ជនសង្ស័យ​ម្នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ដោយ​ជិះ​តែ​ម្នាក់ឯង មក​ពី​ទិស​ខាងជើង ពេល​ជិះ​មក​ដល់​ក្បែរ​ជន​រង​គ្រោះ ក៏​បាន​យកដៃ​ស្តាំ​របស់​គេ​ឆក់​ទាញ​យក​កាបូប​ពី​ជន​រង​គ្រោះ ប៉ុន្តែ​មិន​បាន​សម្រេច​បណ្តាល​ឱ្យ​ម៉ូតូ​របស់​ជនសង្ស័យ​ដួល ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្រែក​ផ្អើល​ឆោឡោ​ដល់​អ្នក​ជិតខាង ហើយ​ជនសង្ស័យ​រូប​នេះ បាន​ទុក​ម៉ូតូ​ចោល​ហើយ​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហ​ការណ៍​គ្នា​ព័ទ្ធ​ចាប់​បាន​ភ្លាម​ៗ ក្រោយ​កើតហេតុ​បន្តិច ។ លោក​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ ឡាំង ឆេ​ង​លាង ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ ធឿ​ន ចំរើន​រិ​ទ្ធ ហៅ រឹត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ដឹក​ភ្ញៀវ​រ៉ឺ​ម៉ក​ម៉ូតូ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆក់​ការ​បូ​ប ពី​ជន​រង​គ្រោះ​ពិតប្រាកដ​មែន ។ បន្ទាប់​ពី​កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ ក្នុង​នោះ​ដកហូត​វត្ថុ​តាង​បាន​រួម​មាន​-​ម៉ូតូ​ចំនួន​មួយ​គ្រឿង ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព គ្មាន​ផ្លា​ក​លេខ លេខ​តួ​+​ម៉ាស៊ីន​៩៦០២៣៤៨ ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​អធិការ​ក្រុង​សៀមរាប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕