ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ក្រាប​វង់ល្បែង អាចោរ​ជើង​មួយ

6 ឆ្នាំ មុន

ខេត្តតាកែវ ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ក៏​ដូច​ជា​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍

ខេត្តតាកែវ ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ក៏​ដូច​ជា​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ នគរបាល​ការិយាល័យ ព្រហ្ម ទណ្ឌ​កម្រិត​ស្រាល​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​។ វរសេនីយ៍ទោ ឌុ​ក ធី​យា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ និង​វត្ថុ​តាង​ករណី​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​(​លេង​អាប៉ោង​) បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្ត​។

គួរ​បញ្ជាក់​ដែរ​ថា ករណី​នេះ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​សហ​ការណ៍​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​លាយ​បូរ បង្ក្រាប​នៅ​ថ្ងៃ​ទី​១៥ កញ្ញា ២០១៧ វេលា​ម៉ោង​៨ និង​៤០​នាទី​យប់ នៅ​ចំណុច​លើ​ដី​ទួល​ក្នុង​ព្រៃ​ស្ថិត​នៅ​ភូមិ​ខ្នា ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនសង្ស័យ​(​ជា​មេអាប៉ោង​) ម្នាក់​ឈ្មោះ ឡុ​ង ច​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សែន​បន ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ និង​បក្ខពួក​ចំនួន​០៥​នាក់​ទៀត​រត់គេច​ខ្លួន​ព្រមទាំង​ដកហូត​សម្ភារ​វត្ថុ​តាង​រួម​មាន​៖ ម៉ូតូ​ចំនួន​៣​គ្រឿង​ម៉ាក​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ​២​គ្រឿង និង​ម៉ូតូ​គូប​៥០​មូល​០១​គ្រឿង ចាន​អាប៉ោង​០១ គម្រប​០១ មេអាប៉ោង​០៣ តង់​ក្រាល​០១ និង​ប៉ាយ​អាប៉ោង​០១ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ហើយ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ស្រាល ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ចាត់ការ​តាម​ច្បាប់​៕