ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចូលរួម​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក ចំណុះ​អធិការដ្ឋាន​ក្រុង​សៀមរាប បាន​ចុះ​បង្ក្រាប​ករណី​រក្សា​សម្រួល និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ហេតុ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៨ និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប​។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​០៣​នាក់​ក្នុង​នោះ​មាន​៖ ទី​១/​ឈ្មោះ សុខ ផា ហៅ​ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​អ្នក​រៀបចំ​បន្ទប់ ទីលំនៅ​ភូមិ ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​/​ខេត្តសៀមរាប ឃាត់ខ្លួន​ពី​បទ​សម្រួល និង​ចាត់ចែង មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន ទី​២/​ឈ្មោះ សុខ ស​ប្តា​ហ៍ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ឃាត់ខ្លួន​ពី​បទ​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន និង​ទី​៣/ ឈ្មោះ ញៀន វ​ឌ្ឍ​នា ហៅ​វ៉ា​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ​លក់​បាយ ទីលំនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ឃាត់ខ្លួន​ពី​បទ​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​។

ក្រោយ​ពី​កម្លាំង​ជំនាញ​របស់​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត ឃាត់ខ្លួន​បាន ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក ចំនួន​០១​កញ្ចប់ ទំងន់​០.១​ក្រាម ទាំង​សំបក និង​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕