ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​សំណុំរឿង​លោក​កឹ​ម សុខា ថ្ងៃ​ទី២៦ កញ្ញា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​លើក​សំណុំរឿង​លោក​ កឹ​ម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ខាង​មុខ​នេះ ។ នេះ​បើ​តាម​

រាជធានី​ភ្នំពេញ ​៖ ​សាលាឧទ្ធរណ៍​នឹង​បើក​សវនាការ​លើក​សំណុំរឿង​លោក​ កឹ​ម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ខាង​មុខ​នេះ ។ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​ សំ​ សុខ​គង់ ​មេធាវី​ការពារ​ក្តី​របស់​លោក ។​

លោក សំ សុខ​គង់​ មេធាវី​ម្នាក់ក្នុង​​ចំណោម​មេធាវី​ផ្សេង​ទៀត​បាន​​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​តាមរយៈទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញាថា ​សាលារ​ឧទ្ធរណ៍​នឹង​បើក​សវនាការ​រឿង​​លោក ​កឹ​ម សុខា នៅ​ថ្ងៃ​ទី​២៦ កញ្ញា វេលា​ម៉ោង​៨​ព្រឹក​ខាង​មុខ​នេះ ​បន្ទាប់​ពីក្រុម​មេធាវី​លោក​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​កាលពី​ថ្ងៃ​ទី​១១ ​កញ្ញា​កន្លង​មក​។​

លោក​បញ្ជាក់​ថា​ «​បើក​នេះ ​បន្ទាប់​ពី​យើង​ដាក់​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​ចំពោះ​លោក កឹ​ម សុខា​ កាល​ពី​ថ្ងៃ​ទី​៧ និង​៨ ​ខែកញ្ញា ។ យើង​ចង់​ឲ្យ​សាលាឧទ្ធរណ៍​ពិនិត្យ​នូវ​មូលហេតុ​ (​និយ័ត​ភាព​) និង​អង្កេ​តនៃ​ការ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ត្រឹមត្រូវ​តាម​​ច្បាប់ ​ឬ​អត់? យើង​នឹង​លើក​ឡើង​ពី​នី​តិ​វិធី​នៅ​ក្នុង​សវនាការ​ផង​ដែរ​»​។​

យ៉ាងណា​ក្តី​សម្រាប់​សវនាការ​ខាង​មុខ​នេះ ​លោក សំ សុខ​គង់ ​បាន​លើក​ឡើង​ថា ក្រុម​មេធាវី​លោក​មិន​មាន​សេចក្តី​សង្ឃឹមថា​ តុលាការ​នឹង​ដោះ​លែង​លោក ​កឹ​ម សុខា នោះ​​ទេ ។ ប៉ុន្តែ​ក្រុម​មេធាវី​ការពារ​​ក្តីធ្វើ​នេះ​តាម​នីតិវិធី​ផ្លូវច្បាប់ ។ ដូច្នេះ​ក្រុម​មេធាវី​នឹង​ធ្វើ​ឲ្យ​អស់​លទ្ធភាព ដើម្បី​បង្ហាញ​ការ​អនុវត្ត​នឹង​ គឺ​មិន​ទាន់​លក្ខ​ណៈ​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់។​

លោក​គូសបញ្ជាក់​ថា ​«ការ​ចោទប្រកាន់​ចំពោះ​កូនក្តី​ខ្ញុំ​ពី​សំណាក់​តុលាការ​នេះ​មិន​ត្រូវត្រូវ និងស្អាតស្អំ​ទេ »​។​

ទាក់ទិន​នឹង​សវនាការ​នេះ​ដែរ​លោក សុខ​គង់ ​បាន​ឲ្យ​ដឹង​ថា ក្រុម​មេធាវី​ការពា​ក្តី​លោក ​កឹ​ម សុខា​ ទាំង​៨​រូប​នឹង​ចូលរួម​ទាំងអស់​គ្នា​។ ហើយ​នៅ​ពេល​នេះ​ក្រុម​មេធាវី​កំពុង​តែ​រៀបចំ​ឯកសារ​ទៅ​ចៅក្រម ​ដើម្បី​ស្នើ​សុំ​ឲ្យ​លោក ​កឹ​ម ​សុខា មាន​វត្ត​មាននៅ​ក្នុង​សវនាការ​ផង​ដែរ​។