ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មក​រដូវក៏​អាច​បង្ហាញ​បញ្ហា​សុខភាពដែរ

6 ឆ្នាំ មុន

ការ​មិន​យកចិត្តទុកដាក់​ទៅ​លើ​ការ​មក​រដូវ​មិនមែន​ជា​គំនិតល្អ​នោះ​ទេ ។ ការ​មក​រដូវ​ត្រូវ​តែ​ចាត់​ទុក​ដូច

ការ​មិន​យកចិត្តទុកដាក់​ទៅ​លើ​ការ​មក​រដូវ​មិនមែន​ជា​គំនិតល្អ​នោះ​ទេ ។ ការ​មក​រដូវ​ត្រូវ​តែ​ចាត់​ទុក​ដូច​សញ្ញា​សំខាន់​មួយ ។ ការ​ផ្លាស់​ប្តូរ​ទូទៅ និង​ការ​ប្រែប្រួល​ទៅ​តាម​ដំណាក់កាល​របស់​រដូវ​ពិតជា​អាច​បង្ហាញ​ពី​ស្ថានភាព​សុខភាព​ទូទៅ​របស់​អ្នក ។

មិន​ត្រឹមតែ​ប៉ុណ្ណេះ អ្នក​ចាំបាច់​ត្រូវ​រក​មើល​សញ្ញា​ព្រមាន​មួយ​ចំនួន​ដែល​អាច​បង្ហាញ​ពី​បញ្ហា​សុខភាព​ធ្ងន់ ។ ដើម្បី​ធ្វើ​ឱ្យ​វា​កាន់តែ​ងាយស្រួល ខាងក្រោម​នេះ​គឺជា​បញ្ហា​សុខភាព​មួយ​ចំនួន​ដែល​បង្ហាញ​តាម​ការ​មក​រដូវ ។

១-​ការ​ហូរ​ឈាម​ច្រើន
ប្រសិនបើ​អ្នក​ហូរ​ឈាម​ច្រើន ហើយ​បាន​ប្រើប្រាស់​ផលិតផល​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​ហូរ​នេះ វា​អាច​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ប្រហែលជា​មាន​ដុំ​សាច់​ក្នុង​ស្បូន ។ ប្រសិនបើ​ការ​ហូរ​ឈាម​នេះ​កាន់តែ ច្រើន​ទៅ​ៗ​សម្រាប់​វដ្ត​រដូវ​២ ឬ​ច្រើន​ជាង​នេះ អ្នក​ត្រូវ​តែ​ទៅ​ពិនិត្យ ភ្លាម​ៗ ។

២-​ហូរ​ឈាម​តិចតួច
ការ​ហូរ​ឈាម​តិចតួច​ស្តាប់​ទៅ​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ធ្ងន់​ទេ0x017d7 ប្រសិនបើ​រាល់​វដ្ត​រដូវ​របស់​អ្នក​តែងតែ​មានការ​ហូរ​ឈាម​តិចតួច​បែប​នេះ នោះ​វា​មិន​មាន​បញ្ហា​អ្វី​ទេ ។ ប៉ុន្តែ​បើ​មិន​ដូច្នេះ​ទេ វា​អាច​បង្ហាញ​អំពី​ជំងឺ​ក្រ​ពេញទី​រ៉ូ​អុ​ី​ត ឬ​ជាលិកា​ស្លាកស្នាម​ក្នុង​ស្បូន ។

៣-​មក​រដូវ​មិន​ទៀងទាត់
ការ​មក​រដូវ​មិន​ទៀងទាត់​អាច​ជា​បញ្ហា​សុខភាព ។ ប្រសិនបើ​មួយ​រយៈថ្មី​ៗ​នេះ អ្នក​មក​រដូវ​មិន​ទៀងទាត់ នោះ​អ្នក​ត្រូវ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផ្នែក​រោគ​ស្ត្រី​ដើម្បី​ពិនិត្យ​មើល​ថា ​អ្នក​អាច​នឹង​កើត​ជំងឺ​គីស​ក្នុង​ដៃ​ស្បូន ឬ​អាច​ជា​បញ្ហា​ក្រ​ពេញទី​រ៉ូ​អីុ​ត ។

៤-​បាត់​រដូវ
នេះ​អាច​ជា​បញ្ហា​ធ្ងន់​មួយ ។ ដំបូង​អ្នក​ត្រូវ​ដក​ចេញ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​បន្ទាប់​មក​អ្នក​ត្រូវ​តែ​វាយតម្លៃ​លើ​កម្រិត​ភាព​តានតឹង​របស់​អ្នក ។ ប្រសិនបើ​អ្នក​ស្រក​ទម្ងន់ និង​ស្ថិត​ក្រោម​ភាព​តានតឹង​ច្រើន បញ្ហា​ទាំង​២​នេះ​អាច​បញ្ឈប់​អ្នក​ពី​ការ​បញ្ចេញ​ពង​អូ​វ៉ុល​នាំ​ឲ្យ​បាត់​រដូវ ។

៥-​ចុកពោះ​ខ្លាំង
ក្រៅពី​ការ​ឈឺពោះ​ដោយសារ​ការ​មក​រដូវ​ធម្មតា ជំងឺ​សាច់​ដុះ​ក្រៅ​ស្បូន ឬ​ដុំ​គីស​ក្នុង​អូវែរ​ក៏​អាច​បណ្តាល​ឲ្យ​មានការ​ចុកពោះ​ខ្លាំង​ដែរ ។ ចំណែកឯ​ការ​មាន​ដុំ​សាច់​ក្នុង​ស្បូន ឬ​ដុំ​សាច់​មហារីក​ស្លូត​ក៏​សុទ្ធតែ​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​ចុកពោះ​ខ្លាំង​នេះ​ដូច​គ្នា ។ ដូច្នេះ​អ្នក​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ប្រសិនបើ​អ្នក​ចុកពោះ​ខ្លាំង ៕