ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ទាមទារ​ឲ្យ ៥ ប្រធានាធិបតី​អា​មេ​រិ​ក​បកស្រាយ​សម្តី លោក កឹ​ម សុខា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ប្រកាស​ទាមទារ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិ​ក យ៉ាង​ហោច៥​ជំនាន់​ឲ្យ​បកស្រាយ​ថា

រាជធានី​ភ្នំពេញ ​៖ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន​ បាន​ប្រកាស​ទាមទារ​ឲ្យ​ប្រធានាធិបតី​អា​មេ​រិ​ក យ៉ាង​ហោច៥​ជំនាន់​ឲ្យ​បកស្រាយ​ថា ​បាន​បង្រៀន​លោក កឹ​ម សុខា ប្រធាន​គណបក្ស​ស​ង្ក្រោះ​ជាតិ​ឲ្យ​រៀបចំ​ផ្តួលរំលំ​រដ្ឋាភិបាល​ឬ​អត់​។​

សម្តេច​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​ជាង​១​ម៉ឺន​នាក់ នៅ​សួន​ឧស្សាហកម្ម​សួន​វឌ្ឍនៈ​១ តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង រាជធានី​ភ្នំពេញ ទី​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​ទាមទារ​ឲ្យ​អតីត និង​ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​រួម​មាន​លោក George H.W. Bush, Bill Clinton, George W.Bush, Barak Obana និង​លោក Donald Trump​។​

សម្តេច​ក៏​បាន​ទាមទារ​ឲ្យ​អគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា លោក វិ​ល្លាម ហេ​ថ៍ បំភ្លឺ​រឿង​ដែល​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ប្រុង​ប្រយ័ត្ន​នៅ​កម្ពុជា​ថា​ តើ​លោក​អគ្គរដ្ឋទូត​ដឹង​ថា​ភេរវកម្ម ឬ​អា​មេ​រិ​ក​នឹង​វាយប្រហារ​កម្ពុជា​។ ជា​ពិសេស​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា សម្តី​លោក កឹ​ម សុខា ដែល​ត្រូវ​បាន​និង​កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្រោយ​ពី​ត្រូវ​ចោទប្រកាន់​ពី​បទ «ក្បត់ជាតិ​» តើ​អា​មេ​រិ​ក​បង្រៀន​លោក កឹ​ម សុខា មែនឬ​អត់?

សម្តេច​មាន​ប្រសាសន៍​ថា​៖ «​យើង​មិន​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ទេ​។ ប៉ុន្តែ កឹ​ម សុខា ទេ​ ជា​អ្នកចោទ​ប្រកាន់​សហរដ្ឋអាមេរិក ដែល​បាន​ណែនាំ​អំពី​វិធី​ផ្តួលរំលំ ផ្លាស់​​ប្តូរ តាម​របៀប​នៅ​យូ​កូ​ស្លា​វី និង​សែក​ប៊ី ។ ហើយ​បញ្ជូន​សាស្ត្រាចារ្យ​មក​អនុវត្ត​នៅ​កម្ពុជា​។ តើ​មែន ឬ​មិនមែន? តើ កឹ​ម សុខា ចោទ​អា​មេ​រិ​ក ឬ​អា​មេ​រិ​ក​ចោទ កឹ​ម សុខា​។ សុំ​អគ្គរដ្ឋទូត​ចេញ​មក​បកស្រាយ​ឲ្យ​ច្បាស់​» ។​

សេចក្តីថ្លែងការណ៍​របស់​សម្តេច​ធ្វើ​ឡើង បន្ទាប់​ពី​អគ្គរដ្ឋទូត​អា​មេ​រិ​ក លោក វិ​ល្លាម ហេ​ថ៍ បាន​ធ្វើ​សន្និសីទ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា បាន​ចោទប្រកាន់​ដល់​សហ​រដ្ឋ​អាមេ​រិក ដោយ​មិន​មាន​ភស្តុ​តាង ចំពោះ​អ្វី​ដែល​ប្រមុខ​​រដ្ឋាភិបាល​អះអាង​ថា ​អា​មេ​រិ​ក​នៅ​ពីក្រោយ​អំពី​ក្ប​តិ​ជាតិ​នោះ ។​

យ៉ាងណាមិញ កូនស្រី​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា​បាន​ប្រើប្រាស់​បណ្តាញ Twitter ទាមទារ​ឲ្យ​មានការ​ដោះ​លែង​ឪពុក​របស់​កញ្ញា​នោះ បាន​សរសេរ​ថា ​«ឪពុក​របស់​នាង ​គឺជា​អ្នក​បណ្តុះ​ពូជ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា»​៕