ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​សម្រេច​លុបឈ្មោះ​អង្គការ​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជា​ផ្លូវការ​លុបឈ្មោះ​អង្គការ​មួយ​ដែល​មានឈ្មោះ​ថា

រាជធានី​ភ្នំពេញ ​៖ ក្រសួងមហាផ្ទៃ​បាន​សម្រេច​ជា​ផ្លូវការ​លុបឈ្មោះ​អង្គការ​មួយ​ដែល​មានឈ្មោះ​ថា «​អង្គការ​មាតា​ធម្មជាតិ​» ដែល​មាន​អាស័យ​ដ្ឋា​ន​នៃ​ទីស្នាក់ការ​កណ្តាល​តាំងនៅ​វត្ត​ចំការ​ឈូក ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា់​ល់ ខេត្តកំពង់ស្ពឺ ចេញពី​បញ្ជី​អង្គការ​មិនមែន​​រដ្ឋាភិបាល​នៅ​ក្រសួងមហាផ្ទៃ ។ នេះ​បើ​យោង​តាម​លិខិត​របស់​ក្រសួង ចុះ​ថ្ងៃ​ទី ១៥ ខែកញ្ញា និង​ចុះហត្ថលេខា​ដោយ​លោក ប៉ុ​ល លឹ​ម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

សូម​បញ្ជាក់​ថា សាលាដំបូង​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​អង្គការ​មាតា​​ធម្មជាតិ​ពីរ​រូប ដែល​មានឈ្មោះ ឌឹ​ម គុណ​ឌី និង លោក ហ៊ុន វណ្ណៈ ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន ក្រោយ​ពី​នាក់​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​៖ ទី​១-ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​, និងទី​២-ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​៕