ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​អំពី​ជំងឺ​រលាក​ខួរក្បាល​JE

6 ឆ្នាំ មុន

ជំងឺ​រលាក​ខួរក្បាល​ជេ​អីុ គឺជា​មេរោគ

ជំងឺ​រលាក​ខួរក្បាល​ជេ​អីុ គឺជា​មេរោគ Zoonotic បង្ក​ឡើង​ដោយ​វិច​ទ័​រ​ជំងឺ ។ មេរោគ​ជេ​អីុ គឺជា​មូលហេតុ​ដែល​នាំ​ឱ្យ​រោគ​រលាក​ខួរក្បាល​ជេ​អីុ នៅ​ក្នុង​ទ្វីបអាស៊ី ។ មេរោគ​ជេ​អីុ ឆ្លង​ទៅ​មនុស្ស​តាម​រយៈ​ការ​ខាំ​របស់​មូស​Culex ដែល​ឆ្លង​ជំងឺ ។ សត្វ​មូល Culex បាន​បង្កើត​កូនចៅ នៅ​ក្នុង​ថ្លុក​និង​វាលស្រែ និង​ខាំ​សត្វ​ជ្រូក និង​សត្វ​ស្លាប បន្ទាប់​មក​វា​ចម្លង​មក​មនុស្ស​ដោយ​ការ​ខាំ​ក្នុងអំឡុងពេល​យប់​។

រយៈពេល​នៃ​ការ​ឆ្លង​ជេ​អីុ ជា​ធម្មតា​ចាប់ផ្តើម​នៅ​ក្នុង​ខែមេសា​រហូត​ដល់​ខែតុលា ពិសេស​ក្នុង​រដូវ​ធ្លាក់​ភ្លៀង ។ មនុស្ស​ដែល​រស់នៅ​ជនបទ នៅ​ជិត​វាលស្រែ​និង​ក្រុម​គ្រួសារ ឬ​អ្នក​ជិតខាង​ជា​ម្ចាស់​នៃ​សត្វ​ជ្រូក​គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត ពិសេស​អាច​កើត​មាននៅ​លើ​កុមារ​ដែល​មាន​អាយុ​១​ដល់​១៥​ឆ្នាំ​នៅ​ក្នុង​តំបន់​ភាគច្រើន​បំផុត ហើយ​អាច​កើត​មាននៅ​លើ​មនុស្ស​ពេញវ័យ​ដែល​មាន​សុខភាព​ខ្សោយ ឬ​មិន​មាន​ភាព​សុំា​ផង​ដែរ ។ ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​កម្រង​មាន​ណាស់ ហើយ​រយៈពេល​នៃ​ការ​បង្ក​រោគ គឺ​មាន​៤​ទៅ​១៤​ថ្ងៃ ។ រោគ​សញ្ញា​លេចឡើង​បន្ទាប់​ពី​រយៈពេល​នេះ ភាគច្រើន​បាន​កំណត់​លក្ខណៈ​ដោយ​ការ​ចាប់ផ្តើម ភ្លាម​ៗ​ដូច​ជា​៖

-​ក្តៅខ្លួន​ខ្លាំង ញាក់ ឈឺក្បាល ឈឺ​សាច់ដុំ ។

ជំងឺ​នេះ​អាច​វិ​វ​ឌ្ឍ​ជា​ជំងឺផ្លូវចិត្ត អាច​វិ​វ​ឌ្ឍ​ទៅ​ជា​ប្រកាច់ ដែល​ភាគច្រើន​កើត​មាននៅ​លើ​មនុស្ស​ពេញវ័យ ។
 -​ចំពោះ​កុមារ​អាច​មានការ​ឈឺក្រពះ ពោះវៀន និង​អាច​មានការ​ក្អួត ។

ជំងឺ​នេះ​អាច​នឹង​វិ​វ​ឍ្ឍ​យ៉ាង​ឆាប់រហ័ស​ឈាន​ទៅ​រក​ការ​កើត​មាន​ជំងឺ​ធ្ងន់​មួយ​ចំនួន​ដូច​ជា​៖
-​រោគ​រលាក​ខួរក្បាល​យ៉ាង​ធ្ងន់​ជាមួយនឹង​ការ​រំខាន​ផ្លូវចិត្ត ។
-​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​ទូទៅ ។
-​ការ​ធ្លាក់​ចុះ​នូវ​ភាព​រីក​ចម្រើន​នៅ​ក្នុង​ស្មារតី បណ្តាល​ឲ្យ​សន្លប់ ។ លទ្ធផល​ជា​សាកល​នៃ​ជំងឺ​ជេ​អីុ​បាន​បង្ហាញ​ថា ជំងឺ​នេះ​មាន​ហានិភ័យ​ខ្ពស់ និង​មាន​អត្រា​ស្លាប់​ខ្ពស់​ចំពោះ​កុមារ​ដែល​មាន​អាយុ​ច្រើន​ជា​១០​ឆ្នាំ ហើយ​ប្រហែលជា​២០%​ទៅ​៣០%​ករណី​នៃ​ការ​ឆ្លង​មេរោគ​ត្រូវ​បាន​ស្លាប់ ។

ក្នុង​ចំណោម​ករណី​ធ្ងន់​ប្រហែលជា​៣០%​ទៅ​៥០%​នៃ​អ្នកជំងឺ​ដែល​រស់រាន​មានជីវិត ។

-​សរសៃវិញាណ​សំណល់​ធ្ងន់
-​ចិត្តសាស្ត្រ​និង​សង្គម
-​បញ្ញា​សារ​តី
-​ពិការ​រាង​កាយ​គឺ​មាន​អត្រា​ខ្ពស់​នៃ​ផលវិបាក​សម្រាប់​កុមារ ។

មក​ទល់​ពេល​នេះ​មិន​មានការ​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស​ជាក់លាក់​សម្រាប់​ជំងឺ​ជេ​អីុនេះ​ទេ ការ​ព្យាបាល​គាំទ្រ​ផ្នែក​វិទ្យាសាស្ត្រ គឺ​មាន​សារសំខាន់​ដូច​ជា​ការ​ជួយ​បំបាត់​រោគ​សញ្ញា និង​ស្ថិរភាព​អ្នកជំងឺ ។ មូលហេតុ​ចំបង​នៃ​ការ​ស្លាប់​ដែល​ទាក់ទង​ទៅ​នឹង​ជំងឺ​ជេ​អីុ​ប្រកាច់​ឲ្យ​មានការ​កើនឡើង​សម្ពាធ​ខាងក្នុង​ខួរ​ក្បាស និង​ខ្វះ​ជាតិ​ស្ករ ។

ការ​បង្ការ​ជំងឺ​នេះ​គឺ​មាន​តែ​ការ​ចាក់​វ៉ាក់សាំង​ជេ​អីុ ដែល​មាន​ប្រសិទ្ធភាព​និង​មាន​សុវត្ថិភាព​សម្រាប់​ការពារ​ពី​ជំងឺ​នេះ ។ ការ​ចាក់​វ៉ាក់សាំង​ជេ​អីុ គឺជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​តែ​មួយ​គត់​សម្រាប់​ការ​ប្រយុទ្ធ និង​ជំងឺ​ជេ​អីុ រួម​ទាំង​វិធីសាស្ត្រ​ផ្សេង​ទៀត​ដូច​ជា ការ​ត្រួតពិនិត្យ​សត្វ​មូស និង​ការ​ត្រួតពិនិត្យ​ជ្រូក​មិន​ត្រូវ​គេ​ប្រើប្រាស់​ទេ ប៉ុន្តែ​ជាមួយនឹង​ការ​ទទួល​បាន​ជោគជ័យ​តិចតួច ៕