ប្រវត្តិនៃជំងឺរលាកថ្លើមប្រភេទ B
ជំងឺរលាកថ្លើមប្រទេសបេ គឺជាបញ្ហាសាកលមួយ បើតាមការ
ជំងឺរលាកថ្លើមប្រទេសបេ គឺជាបញ្ហាសាកលមួយ បើតាមការ
ជំងឺរលាកថ្លើមប្រទេសបេ គឺជាបញ្ហាសាកលមួយ បើតាមការប៉ាន់ប្រមាណមានមួយភាគបី ក្នុងចំណោមប្រជាជនដែលរស់នៅលើពិភពលោក និងមានប្រជាជន៤០០លាននាក់មានផ្ទុកជំងឺនេះរ៉ាំរ៉ៃ ។ ក្នុងចំណោម៤០០លាននាក់នេះមានប្រជាជនប្រហែល១លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ហើយអត្រាដែលកើតមានខ្ពស់ជាងគេនោះគឺតំបន់អាស៊ីអាគ្នេយ៍ ។ មេរោគជំងឺថ្លើមប្រភេទបេ អាចឆ្លងតាមរយៈកត្តាមួយចំនួនដូចជា៖
-ការសម្រាលកូនឆ្លងពីម្តាយទៅទារក ដែលអាចមានពី៣០%ទៅ៤០% ។ ទារកដែលមានជំងឺនេះនឹងឆ្លងទៅកុមារដទៃទៀតមានអាយុក្រោម៥ឆ្នាំដែលអាចមានពី៥០%ទៅ៦០% ដោយសារកុមារទាំងនោះមានប្រព័ន្ធការពាររាងកាយខ្សោយ ។ ដោយសារតែមានការឆ្លងជំងឺរលាកថ្លើមប្រភេទបេយ៉ាងសកម្មបែបនេះ ទើបនៅក្នុងឆ្នាំ២០០១ អង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាកកម្ពុជាបានទទួលស្គាល់ថាមានតែការផ្តល់វ៉ាក់សាំងដល់ទារកទើបកើត ទើបអាចកាត់បន្ថយការចម្លងមេរោគរលាកថ្លើមប្រភេទបេបាន ។ ដំណាក់កាលចាប់ផ្តើមប្រើដំបូងនូវវ៉ាក់សាំងនេះ គឺនៅក្នុងឆ្នាំ២០០១ និងបញ្ចូលតាមរយៈការផ្តល់វ៉ាក់សាំងទៅក្នុងកម្មវិធីផ្តល់ថ្នាំបង្ការជាប្រចាំនៅក្នុងឆ្នាំ២០០៥។
ចំពោះរោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទបេនេះ អាចស្តែងឱ្យដឹងបន្ទាប់ពីមានការចម្លងពី១ខែទៅ២ខែមុនពេល និងបន្ទាប់ពីចេញរោគសញ្ញាមួយចំនួនដូចជា៖ អ្នកជំងឺមានខាន់លឿង(ស្បែក និងកញ្ចក់ភ្នែកពណ៌លឿង) ទឹកនោមពណ៌ក្រមៅ មិនឃ្លានអាហារ អស់កម្លាំងខ្លាំង និងនៅផ្នែកខាងក្រោមនៃពោះខាងស្តាំងឡើងរឹង ។
ក្រៅពីការចម្លងពីម្តាយទៅកូន ជំងឺនេះក៏អាចឆ្លងតាមរយៈ ៖ -ប្រើម្ជុលរួមគ្នា ឬក៏ប៉ះពាល់ទៅលើទឹករំអិលចេញពីអ្នកផ្ទុកមេរោគ ជំងឺរលាកថ្លើមប្រភេទបេ ។
-ការប៉ះពាល់ឈាម ទឹកកាម ឬក៏ទឹករំអិលក្នុងទ្វារមាសស្ត្រី ។
-ការឆ្លងនេះគឺឆ្លងកាត់តាមរយៈស្បែកដាច់រលាត់ តាមរយៈទងសុក តាមរយៈភ្នាសទឹករំអិល ឬតាមរយៈការចាក់ថ្នាំ ក៏ប៉ុន្តែជំងឺនេះមិនអាចឆ្លងតាមទឹកមាត់ ការថើប និងការបំបៅដោះនោះទេ ។
-ចំពោះទឹកភ្នែក ញើស ទឹកនោម ឬលាមកមិនអាចឆ្លងបានទេ ។ ជាទូទៅយើងមិនអាចដឹងថា តើមេរោគវីរុសរលាកថ្លើមប្រភេទបេជាប្រភេទអ្វីនោះទេ ព្រោះអាការរោគភាគច្រើន កើតទៅលើមនុស្សពេញវ័យជាងទារក ប៉ុន្តែក្នុងចំនោម៥០%របស់ពួកគេបានបង្ហាញឱ្យឃើញនូវរោគសញ្ញាដោយដំណាក់កាលដំបូងមានលក្ខណៈជាជំងឺខាន់លឿង ហើយសញ្ញារបស់វាគឺចាប់ផ្តើមមិនឃ្លានអាហារ រមូលពោះ ចង់ក្អួត ក្អួត ឈឺផ្នែកខាងក្រោមពោះខាងស្តាំង គ្រុនឈឺក្បាល ឈឺក្នុងសាច់ដុំ ស្បែកមានកន្ទួលឈឺសន្លាក់ និងទឹមនោមមានពណ៌ ក្រមៅ នៅក្នុងរយៈពេលពី៣ថ្ងៃទៅដល់១០ថ្ងៃ ។
ការព្យាបាលបានត្រឹមតែជាជំនួយប៉ុណ្ណោះ ចំណែកវ៉ាក់សាំងមានប្រសិទ្ធភាពណាស់សម្រាប់ការពារជំងឺ ។ នៅក្នុងប្រទេសកម្ពុជាកម្មវិធីជាតិផ្តល់ថ្នាំបង្ការបានអនុញ្ញាតឱ្យទទួល៤ដូស ពីព្រោះវាមានភាពងាយស្រួលក្នុងដំណើរការផ្តល់វ៉ាក់សាំង។ ដូសទី១ដំបូងត្រូវផ្តល់ឱ្យទារកដែលទើបនឹងកើតថ្មី ដើម្បីការពារការចម្លង ពីម្តាយទៅទារក តាមអនុសាសន៍ក្នុងការផ្តល់១ដូសដំបូងត្រូវផ្តល់ឱ្យក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីសម្រាល និងបន្តផ្តល់វ៉ាក់សាំងឱ្យទារកបន្តទៀត រហូតដល់គ្រប់ចំនួនទៅតាមកម្មវិធីជាផ្តល់ថ្នាំបង្ការ ៕
ចែករំលែកព័តមាននេះ