ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​មួយ​ក្រុម​ត្រៀម​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មួយ​ក្រុម​កំពុង​តែ​ត្រៀមខ្លួន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មួយ​ក្រុម​កំពុង​តែ​ត្រៀមខ្លួន​ចេញ​ទៅ​សម្តែង​ជូន​ជនរួមជាតិ​ខ្មែរ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ។

ក្រុម​អ្នកចម្រៀង​ទាំងនោះ មាន​កញ្ញា​ស៊ូ ដា​ណេ តារាចម្រៀង​សំឡេង​ស្រ​ដៀង​អ្នកស្រី​ប៉ែន រ៉​ន​, លោក​នៅ ស៊ី​នឿ​ន តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​, លោក​ពិន សេក​មាស​, លោក​នាង សំណាង ផ្នែក​ចម្រៀង​ប្រជាប្រិយ​និង​មរតក​ដើម​, កញ្ញា​ផាត់ ស្រី​ពេជ្រ ផ្នែក​ចម្រៀង​ប្រជាប្រិយ និង​មរតក​ដើម កញ្ញា​កែវ សៀង​ហៃ ជំនាញ​ចម្រៀង​​បែប​ប្រពៃណី និង​ប្រជាប្រិយ​, លោក​រ័​ត្ន សុភ​ក្ត្រា ជំនាញ​ចម្រៀង​ប្រជាប្រិយ ,​អ្នក​នាង​ម៉ុ​ក អា​នី​ត តារាចម្រៀង​។

កញ្ញា​ស៊ូ ដា​ណេ ដែល​តែងតែ​មានឱកាស​សម្តែង​នៅ​អា​មេ​រិ​ក​ប៉ុន្មាន​លើក​មក​ហើយ​នោះ ត្រៀមខ្លួន​ទៅ​សម្តែង​សា​ជា​ថ្មី ។ នាង​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សម្រាប់​ឱកាស​ទៅ​អា​មេ​រិ​ក​លើក​នេះ​ជា​ទ្រង់ទ្រាយ​ក្រុម​ធំ ។

ស៊ូ ដា​ណេ និយាយ​ថា  «​នាង​ខ្ញុំ​យល់​ឃើញ សិល្បករ​យើង​មាន​ជំនាញ​រៀងខ្លួន ។ តារា​ក្រុម​របស់​នាង​ខ្ញុំ​ពិតជា​អាច​កំដរ​បរិយាកាស​បាន​យ៉ាង​គាប់ប្រសើរ​ដល់​ខ្មែរ​យើង​នៅ​អា​មេ​រិ​ក​។ ម្នាក់​ៗ​សុទ្ធតែ​មាន​ជំនាញ​សិល្បៈ ផ្សេង​ៗ​គ្នា​ដូច​ជា​នាង​ខ្ញុំ​ចេះ​ស្មូត្រ ចេះ​រាំ​របាំ​ទៀត​រឹតតែ​ជួយ​លើកកម្ពស់​ទម្រង់​សិល្បៈ​ខ្មែរ នៅ​ទីនោះ​ផង និង​ជនបរទេស​ផង​ក្នុង​ទឹកដី​មហាអំណាច​នេះ ។ មូលហេតុ​ទាំងនេះ​ហើយ​ទើប​នាង​ខ្ញុំ និង​ក្រុមការងារ​កំពុង​តែ​រួម​គ្នា​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​សម្តែង​នៅ​អា​មេ​រិ​ក​អំឡុង​ខែតុលា​ខាង​មុខ​នេះ​បាន​ប្រព្រឹត្ត​ទៅ​មានការ​លូន ហើយ​ខំ​រិះរក​របាំ​ខ្មែរ​ណា​ទាក់ទាញ និង​ឈុត​ឆាក​ចម្រៀង​ពី​ដើម​តាម​ខ្សែភាពយន្ត​ជំនាន់​មុន​មក​សម្តែង​ដើម្បី​ញ៉ាំង​កម្មវិធី​ឱ្យ​ល្អ​ក្នុង​ពេល​ដែល​មាន​អ្នកគាំទ្រ ។ ក្រុម​យើង​រំពឹង​ថា​ពិតជា​មានការ​ពេញចិត្ត​ពី​ទស្សនិកជន​នៅ​ទីនោះ​ក្រោយ​ការ​រក្សា​ទម្រង់​សិល្បៈ​ខ្មែរ​» ៕