ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច ហ៊ុន សែន ៖ ត្រូវស្រាវជ្រាវរកជនជាតិអាមេរិក ដែលមកធ្វើចារកម្មនៅកម្ពុជា ឆ្នាំ២០១៣

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ​ខែកញ្ញា នេះ​ បាន​ដាក់​បញ្ជា​ឲ្យ​

រាជធានី​ភ្នំពេញ​ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ​ខែកញ្ញា នេះ​បាន​ដាក់​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ អគ្គ​នាយក​ដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ និង​ក្រសួងការបរទេស​កម្ពុជា ត្រូវ​ស្រាវជ្រាវ​រក​ជនជាតិ​អា​មេ​រិ​ក ដែល​បាន​ធ្វើ​ដំណើរ​បាន​កម្ពុជា​នៅ​អំឡុង​ឆ្នាំ២០១៣ និង​មុន​ឆ្នាំ​២០១៣ ដើម្បី​ធ្វើ​ជាចារកម្ម​នៅ​កម្ពុជា ។​

សម្តេច​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​នេះ នៅ​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់​នៅ​សួន​ឧស្សាហកម្ម​វ​ឌ្ឍៈ​១ នៅ​តាម​បណ្តោយ​ផ្លូវ រាជ​ធានី​ភ្នំពេញ ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ​២០១៧ ទី​ដែល​​សម្តេច​ស្នើ​បងប្អូន​កម្មករ​ឲ្យ​ចូលរួម​រក្សាសុខ​សន្តិភាព និង​ស្ថេ​រ​ភាព​ការងារ​។​

​សម្តេច​បាន​បញ្ជាក់​ថា​៖ «​ក្មួយ​មិន​ត្រូវ​ទុក​ឲ្យ​ចលាចល ណាមួយ​កើតឡើង​នៅ​ក្នុង​តំបន់​រោងចក្រ​របស់​ខ្លួន​ទេ ​[…] ។ ចុងឆ្នាំ ២០១៣ និង​ដើម ២០១៤ ផ្លូវ​វេង​ស្រេង​ជា​ចំណុច​ក្តៅ​»​។ សម្តេច​បាន​ដាក់​ផ្លែ​ថា​៖ «​ចេះ​ភ័យ​ខ្លួន​ដែរ​» ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ហិ​ង្សា​ពិតប្រាកដ​នៅ​ទី​នេះ (​តាម​បណ្តោយ​ផ្លូវ​វេង​ស្រេង​) គឺ​មិនមែន​ចេញ​ពី​កម្មករ​នោះ​ទេ តែ​មាន​មេដឹកនាំ​កម្មករ ដែល​បាន​ទៅ​ទម្លាយ​ទ្វារ​រោងចក្រ​មួយ​ចំនួន​នៅ​ភ្នំពេញ និង​ស្វាយ​រៀង នៅ​ពេល​កម្មករ​ពិតប្រាកដ​នៅ​បន្តការងារ​ធ្វើ​មិន​ចូលរួម​បាតុ​កម្ម​របស់​គេ ។ នៅ​ព្រឹត្តិការណ៍​​ដែល​កើត​មាននៅ​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ ២០១៤ ក៏​មាន​បក្ស​ប្រឆាំង ​និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​ថា មាន​បាត់​ខ្លួន​មនុស្ស​ម្នាក់​ផង​ដែរ​។ សម្តេច​ក៏​បាន​បញ្ជាក់​ថា មេខ្លោង​ក្បត់ជាតិ (​សំដៅលើ​លោក កឹ​ម សុខា មេ​បក្ស​សង្គ្រោះ​ជាតិ​) ត្រូវ​បាន​ចាប់ខ្លួន​ហើយ ។​

សម្តេច​បាន​បញ្ជាក់​ថា​៖ «​អ​ញ្ចឹ​ង​ដើម្បី​រកមនុស្ស​ដែល​បាត់​ខ្លួន ទាល់តែ​នាំ​អា​មេ​បាតុកម្ម​យក​មក​សួរ​ចម្លើយ ។ យក​ប្រមូល​មេ​បាតុកម្ម ទាំងឡាយ​មក​សួរ​ចម្លើយ ទើប​ដឹង​ថា​មនុស្ស​បាត់​ខ្លួន​ទៅ​ណា?» ​។ សម្តេច​បាន​បញ្ជាក់​​ជាថ្មី​ថា កម្មករ​ទាំងអស់​មិន​ត្រូវ​ឲ្យ​មាន​ចលាចល​កើតឡើង ដែល​នាំ​ឲ្យ​មាន​បាត់បង់​ការងារ និង​ខ្វះ​សុ​វត្តិភាព​ការងារ​របស់​យើង​ទេ ហើយ​មិន​ត្រូវ​ទុក​ឲ្យ​រោងចក្ររបស់​យើង​ពោរពេញ​ទៅ​ដោយ​បង​តូច ​បងធំ និង​ក្មេង​គ្រឿងញៀន​មក​បំផ្លាញ​ការងារ​ទេ ។​

កូនស្រី​ច្បង​លោក កឹ​ម សុខា គឺ​កញ្ញា កឹ​ម មនោ​វិទ្យា កាលពី​ថ្ងៃ​ទី ១៣ បាន​សរសេរ​សារ​បង្ហោះ​លើ​ប្រព័ន្ធ​សង្គម Twitter បង្ហាញ​នូវ​ការ​សោកស្តាយ ដែល​មាន «អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ តិច​ជាង១០​នាក់ មាន​ភាព​ក្លាហាន​បង្ហាញខ្លួន ហើយ​អ្នក​ផ្សេង​ទៀត​កំពុង​ភ័យ​ខ្លាច ហើយ​ជៀសវាង​បង្ហាញ​វត្តមាន​ជា​សាធារណៈ​។ តើ​​យើង​អាច​ដំណើរការ​បាន​ដោយ​របៀប​ណា?» ​។​

កញ្ញា កឹ​ម មនោ​វិទ្យា​ បាន​រំលេច​ឡើង​នូវ​សារ​មួយ​នេះ ក្រោយ​ពី​មាន​អ្នកតំណាង​រាស្ត្រ​របស់ CNRP ភាគច្រើន​លាក់ខ្លួន​មិន​មក​ចូល​រូ​ម​ពិធី​សាសនា​មួយ​ដែល​បក្ស​ប្រឆាំង​ប្រារព្ធ​ឡើង​សម្រាប់​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​ស្លាប់​ដោយ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ នៅ​មុខ​មន្ទីរ​រដ្ឋសភា កាលពី​ឆ្នាំ ១៩៩៧ ៕