ជាតិ » ព្រឹត្តិការណ៍សង្គម

ឆ្ងល់​ដែរ​ថា​!!! ស៊ី​ម៉ាំង​ម៉ូតូ​ធម្មតា​ជិះ​មិនកើត​ទេ​អី​ទើប​ខំ​កែ​ច្នៃ​ម្ល៉េះ​(​មាន​វី​ដេ​អូ​)

ដោយ ៖ ឃឹម ប៊ុនណាក់   

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ១៨:២៣   (14-09-2017 18:23)

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ អធិការដ្ឋាននគរបាល​ខណ្ឌ​៧​មក​រា បាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើង​១៧​នាក់ ដែល​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ បង្ក​ឲ្យ​មាន​សំលេង​ឮ​ខ្លាំង រំខាន​នៅ​តាម​ដងផ្លូវ​សាធារណៈ​។

ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​រួច​មក លោក នេ​ត ស៊ី​ថុ​ន អធិការ​ខណ្ឌ​៧​មក​រា បាន​បញ្ជា​ឲ្យ​ក្មេង​ទំនើង​ទាំង​អស់នោះ ធ្វើការ​ដោះ​ដូរ​បំពង់​ស៊ី​ម៉ាំង ដែល​ឮ​ខ្លាំង​ចេញ និង​ដាក់​បំពង់​ស៊ី​ម៉ាំង ធម្មតា​ចូល ហើយ​បាន​ផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ រួច​អនុញ្ញាត​ឲ្យ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ជាមួយ​គ្នា​នេះ​លោក​អធិការ​ក៏​បាន​បញ្ជាក់​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា បាន​ឃាត់​ក្រុម​ជន​លេង​ម៉ូតូ​បំពង​សម្លេង រំខាន​តាម​ដងផ្លូវ​បែប​នេះ សរុប​ទាំងអស់​មាន​ចំនួន​៥៤​គ្រឿង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ម៉ូតូ​អត់​មាន​ពាក់​ស្លាក​លេខ​ចំនួន​១៦​គ្រឿង​ត្រូវ​បាន​នគរបាល​ខណ្ឌ​៧​មក​រា​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕