ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

​សាប៊ូកក់សក់ក្លៀរ សាទរការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម តាមរយៈយុទ្ធនាការ #BeyoneTheGames

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាប៊ូកក់សក់ក្លៀរ ដែលជាប៊្រេនផលិតផលដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់បុរស និងនារី របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា មានកិតិ្ដយសចូលរួមគាំទ្រការប្ដេជ្ញាចិត្តបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»…

រាជធានីភ្នំពេញ ៖ សាប៊ូកក់សក់ក្លៀរ ដែលជាប៊្រេនផលិតផលដ៏ល្បីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់បុរស និងនារី របស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា មានកិតិ្ដយសចូលរួមគាំទ្រការប្ដេជ្ញាចិត្តបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ក្នុងយុទ្ធនាការ #BeyongTheGames ដើម្បីបង្ហាញពីសាមគ្គីភាព និងការសាទរលើភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ ២០២៣ និងជាការស្រលាញ់គាំទ្រដល់កីឡាករ កីឡាការិនី និងអត្តពលិកដែលមានពិការភាព ដែលបានត្រៀមខ្លួនសម្រាប់ការប្រកួតនាពេលឆាប់ៗខាងមុខ ។

សកម្មភាពនៃការបត់បេះដូងច្រើនជាងគេលើពិភពលោក ដែលមានចំនួន ១ លានបេះដូង មានគោលបំណងបណ្ដុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នា ដោយប្រមូលផ្តុំការចូលរួមរបស់ប្រជាជនខ្មែរ ដើម្បីធ្វើរឿងល្អៗគាំទ្រគ្នាទៅវិញទៅមក ហើយរាល់បេះដូងមួយសន្លឹកសមមាត្រជាថវិកាចំនួន ៥០០ រៀល ។

ក្នុងនាមជាក្រុមហ៊ុនវិស័យឯកជនមួយ សាប៊ូកក់សក់ក្លៀរ មានបំណងចង់ចូលរួមចំណែកផ្សារភ្ចាប់ប្រជាពលរដ្ឋខ្មែរទៅនឹងភាព​ជាម្ចាស់ផ្ទះរបស់កម្ពុជា និងដើម្បីបង្កើតនូវអនុស្សាវរីយ៏ដែលមិនអាចបំភ្លេចបានក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជាផងដែរ ។ តាមរយៈការចូលរួមរបស់ក្រុមហ៊ុនក្នុងយុទ្ធនាការនេះ ពួកយើងនឹងចូលរួមបរិច្ចាគថវិកា ទៅកាន់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ជាផ្នែកមួយនៃការរៀបចំអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាមួយដៃគូវិស័យឯកជនមួយចំនួនទៀត សម្រាប់បេះដូងដែលត្រូវបានបត់ចូលរួមកម្មវិធីនេះ ។

លើសពីនេះទៅទៀត ក្រុមហ៊ុនក៏នឹងរៀបចំសកម្មភាពតាមសាកលវិទ្យាល័យ ដើម្បីលើកទឹកចិត្តដល់សិស្សនិស្សិត ចូលរួមធ្វើការបត់បេះដូងជាមួយគ្នា ដើម្បីឱ្យបានសម្រេចនូវគោលបំណងនៃយុទ្ធនាការផងដែរ ។ ដោយក្រុមហ៊ុនមានគោលបំណងប្រមូលបេះដូងយ៉ាងតិចចំនួន ៥០,០០០ សន្លឹកតាមរយៈសកម្មភាពរបស់ខ្លួន ។ លោកអ្នកក៏អាចយក បេះដូងដែលបត់រួចមកដាក់នៅការិយាល័យរបស់ក្រុមហ៊ុន យូនីលឹវើ កម្ពុជា ដែលមានអាសយដ្ឋាន ផ្ទះលេខ 443A ផ្លូវលេខ 105 សង្កាត់បឹងព្រលឹត ខណ្ឌ 7 មករា រាជធានីភ្នំពេញ ។

គួរបញ្ជាក់ផងដែរថា កន្លងមកសាប៊ូកក់សក់ក្លៀរ តែងតែគាំទ្រសកម្មភាពកីឡាផ្សេងៗ ជាពិសេសកីឡាបាល់ទាត់ក្នុងស្រុក ដើម្បីលើកកម្ពស់ការស្រលាញ់កីឡា និងសុខភាព តាមរយៈម៉ាកផលិតផលរបស់ខ្លួន ហើយការចូលរួមលើកនេះ ពួកយើងសង្ឃឹមថា យើងនឹងអាចលើកស្ទួយវិស័យកីឡាក្នុងប្រទេសកម្ពុជាផងដែរ ។

យុទ្ធនាការ #BeyondTheGames ត្រូវរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា​ ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ #BeyondTheGames ។ សាប៊ូកក់សក់ក្លៀរ សូមលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាចូលរួមបង្កើតការចងចាំមួយនេះ ជាមួយគ្នាក្នុងនាមជាម្ចាស់ផ្ទះឆ្នាំ ២០២៣ ៕ អត្ថបទសហការ