ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ខេត្តតាកែវ បង្ក្រាប​គ្រឿងញៀ.ន​នៅផ្ទះ​សំណាក់​១​កន្លែង ឃាត់ខ្លួន​០៦​នាក់

1 ឆ្នាំ មុន

ខេត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចុ​ល ចេក ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ទោ សុខ…

ខេត្តតាកែវ ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចុ​ល ចេក ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ទោ សុខ សង្ហា នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ មួយ​ទីតាំង​នៅ​វេលា​ម៉ោង​១៥ និង​៣០​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្ទះសំណាក់ «​សំពៅ​មាស​» ស្ថិត​ក្នុងភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ ។

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ រួម​មាន ៖
១- ឈ្មោះ ណេ​ង ប៉ាយ​យី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខ របរ សន្តិសុខ មាន​ទីលំនៅ​ភូមិ​ព្រៃ​រុន ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ (​រក្សា​ទុក​-​ប្រើប្រាស់​) ។
២- ឈ្មោះ ថៃ ភស្តុ ភេទ​ស្រី អាយុ​៣១​ឆ្នាំ មុខរបរ បំរើ​នៅ​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​ខ្យឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ (​ប្រើប្រាស់​) ។
៣- ឈ្មោះ វិ​ន យ៉ា​វិ​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ បំរើ​នៅ​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​តា​ឌូ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ (​ជួញដូរ​) ។
៤- ឈ្មោះ សំ ចំរើន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ប៊ិ​ន​ម៉ៅ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ (​រក្សា​ទុក​ប្រើប្រាស់​) ។
៥- ឈ្មោះ សៅ ធឿ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ ជាងឈើ មាន​ទីលំនៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ​(​ប្រើប្រាស់​) ។
និង​៦- ឈ្មោះ ម៉ា​ន់ តុង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ ជាងសំណង់ មាន​ទី​លំ នៅ​ភូមិ​ត្រពាំង​សាលា សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​ខេត្តតាកែវ (​ប្រើប្រាស់​) ។

កម្លាំង​ជំនាញ ក៏​បាន​ដកហូត​វត្ថុ​តាង​នៅ​នឹង​ខ្លួន​ជនសង្ស័យ រួម​មាន ៖
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០៨​កញ្ចប់​តូច
-​ម៉ូតូ​ចំនួន​០១ គ្រឿង ម៉ាក​ឌូ​ក ស្លាក​លេខ​ភ្នំពេញ 1FH-1348 និង​ទូរ​សព្ទ ចំនួន ០៨​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ