ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​បាត់​ក្រុមកំប្លែង​ចៅ​លោកតា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​ហើយ ដែល​ទស្សនិកជន​មិន​បានឃើញ

រាជធានី​ភ្នំពេញ ៖ អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​កន្លង​មក​ហើយ ដែល​ទស្សនិកជន​មិន​បានឃើញ​ការ​សម្តែង​របស់​ក្រុម​កំប្លែង​ចៅ​លោកតា ដែល​តែងតែ​សម្តែង​នៅ​លើ​ឆាក​តន្ត្រី​«​មន្ត​ស្នេហ៍​សំនៀង​»​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អុ​ី​ន​នៅ​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ។

ការ​បាត់​ក្រុម​កំប្លែង​ចៅ​លោកតា​នា​ពេល​នេះ​ត្រូវ​ទស្សនិកជន​លើក​ឡើង ខុស​ៗ​គ្នា ដោយ​ខ្លះ​ថា ក្រុម​កំប្លែង​ដែល​ប្រមូលផ្តុំ​ដោយ ក្មេង​ៗ​ទាំងនេះ​អាច​រំសាយ​ចោល ឬ​អាច​មក​ពី​កម្មវិធី​មន្ត​ស្នេហ៍​សំនៀង​បាន​ដាក់​បញ្ចូល​ទស្សនីយភាព​សិល្បៈ​បុរាណ ថ្មី​ៗ ។

អ្នកដឹកនាំ​កម្មវិធី​សិល្បៈ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អុ​ិ​ន និង​ជា​អ្នក​បង្ហាត់បង្រៀន​ផ្ទាល់​របស់​ក្រុម​កំប្លែង​ចៅ​លោកតា គឺ​លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា​វ៉ិ​ច​ទ័​រ បញ្ជាក់​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា ២០១៧​ថា ក្រុម​កំប្លែង​ចៅ​លោកតា​មិន​បាន​បំបែក​ក្រុម​ទៅ​ណា​ទេ ពោល​គឺ​ពួក​គេ​នៅ​ស្ថិត​ក្នុង​ក្រុម​ដដែល ។ មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រុម​កំប្លែង​ចៅ​លោក​បាន​បាត់​វត្តមាន​សម្តែង​ពី​ឆាក​តន្ត្រី​នោះ គឺ​ដោយសារ​តែ​ស្ថានីយទូរទស្សន៍​បាន​ស្នើ​ឲ្យ​សុំ​ផ្អាក​មួយ​រយៈ​សិន ។ ការ​ផ្អាក​សម្តែង​កំប្លែង​នេះ​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​ស្ថានីយ​ដែល​លោក​មិន​អាច​និយាយ​បាន​ឡើយ តែ​លោក​នៅ​តែ​រក្សា​ក្រុម​កំប្លែង​ដែល​ចេញពី​ការ​បង្កើត​ដោយ​ផ្ទាល់​របស់​លោក​មួយ​នេះ​ដដែល ។

លោកតា​វិច​ទ័​រ បាន​ដាក់​សំណើ​ទៅ​ខាង​ស្ថានីយទូរទស្សន៍ ដើម្បី​ឲ្យ​ក្រុម​កំប្លែង​ចៅ​លោកតា​បាន​សម្តែង​ក្នុង​កម្មវិធី​ដាច់​ឡើយ​ឡែក​ណាមួយ ដើម្បី​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ត​ទៀត ។ ប៉ុន្តែ​ខាង​ស្ថានីយ​ឆ្លើយ​តប​ជា​វិជ្ជមាន ឬ​អវិជ្ជមាន​គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។

លោកតា​វិច​ទ័​រ​បញ្ជាក់​ថា «​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ជួយ​ក្មេង​ទាំង​អស់នោះ​បាន​បង្ហាញ​សមត្ថភាព​សម្តែង​របស់​ពួក​គេ​ផង និង​បាន​ទំនុកបម្រុង​ដល់​ការ​ទិញ​សម្ភារ និង​ការ​សិក្សា​របស់​ពួក​គេ​ផង​ដែរ ។ ក្រុម​កំប្លែង​ចៅ​លោកតា​នេះ​ខ្ញុំ​បង្កើត​ឡើង​ដោយ​ផ្ទាល់ ហើយ​រាល់​ការ​សម្តែង​របស់​ពួក​គេម្តង​ៗ​គឺ​សុទ្ធតែ​មានការ​បង្ហាត់បង្ហាញ​ពី​ខ្ញុំ​ផ្ទាល់​ផង​ដែរ ហេតុនេះ​កាលណា​មិន​មានការ​សម្តែង និង​ការ​បង្ហាត់បង្រៀន​បន្ថែម​ទៀត​នោះ វា​ប្រៀប​បាន​ទៅ​នឹង​អា​គុយ​ដែល​អស់​ថាមពល​ដូច្នោះដែរ​» ៕