ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​អាហារ​ពេល​ព្រឹក​សំខាន់​សម្រាប់​ក្មេង​ជំទង់?

6 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​របស់ King’s College London បាន​រក​ឃើញ​ថា​ទទួលទាន​អាហារ​ពេល​ព្រឹក​មាន​សារសំខាន់​ណាស់​សម្រាប់​ក្មេង​ជំទង់ និង​កុមារ ។ មនុស្ស​វ័យក្មេង​ដែល​មិន​ទទួលទាន

ការ​ស្រាវជ្រាវ​របស់ King’s College London បាន​រក​ឃើញ​ថា​ទទួលទាន​អាហារ​ពេល​ព្រឹក​មាន​សារសំខាន់​ណាស់​សម្រាប់​ក្មេង​ជំទង់ និង​កុមារ ។ មនុស្ស​វ័យក្មេង​ដែល​មិន​ទទួលទាន​អាហារ​ពេល​ព្រឹក​អាច​មាន​បញ្ហា​ធ្ងន់​ជាមួយនឹង​ការ​អភិវឌ្ឍ​ដែល​អាច​ប៉ះពាល់​ដល់​ពួក​គេ​នៅ​ពេល​អនាគត ។

ជា​ពិសេស​រាង​កាយ​របស់​ពួក​គេ​នឹង​មិន​ទទួល​បាន​ជាតិ​ដែក វីតាមីន B9 កាល់ស្យូម ឬ​ជាតិ​អ៊ីយ៉ូត​គ្រប់គ្រាន់​ទេ​ដែល​អាច​ធ្វើ​ឱ្យ​ពួក​គេ​ថយ​ចុះ​មុខងារ​ខួរក្បាល និង​ខ្វះខាត​ថាមពល​ក្នុង​ចំនោម​បញ្ហា​សុខភាព​ដទៃ​ទៀត ។

ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​បាន​សិក្សា​រៀបរាប់​អំពី​ទម្លាប់​នៃ​ការ​បរិភោគ​អាហារ​ពេល​ព្រឹក​របស់​កុមារ​ចាប់ពី​អាយុ​ពី​៤​ទៅ​១៨​ឆ្នាំ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ឆ្នាំ​២០០៨​ដល់​ឆ្នាំ​២០១២ ។

ពួក​គេ​បាន​រក​ឃើញ​ថា​១​ភាគ​៤​នៃ​កុមារ​អាយុ​ចន្លោះ​ពី​១១​ទៅ​១៨​ឆ្នាំ មាន​ទម្លាប់​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​រៀងរាល់ថ្ងៃ ហើយ​៧% នៃ​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី​៤​ទៅ​១០​ឆ្នាំ​ក៏​មាន​ទម្លាប់​នេះ​ដែរ ។

១​ភាគ​៣​នៃ​កុមារ​ទាំងនោះ​ដែល​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ទេ ខណៈ​ពេល​ប្រហែល​១​ភាគ​៥​នៃ​កុមារ​ទាំងនោះ​មិន​ទទួល​បាន​ជាតិ​កាល់​ស្យូម ឬ​អីុ​យ៉ូ​ត​គ្រប់គ្រាន់ ។ ចំណែកឯ​ប្រហែល​៧%​ទៀត​មិន​ទទួល​បាន​វីតាមីន​B9​គ្រប់គ្រាន់ ។ អ្នក​ស្រាវជ្រាវ​ការ​សិក្សា​នេះ​លោក Gerda Pot និយាយ​ថា ៖ « ការ​ស្រាវ​ជ្រាវ​នេះ​ផ្តល់​នូវ​ភស្តុ​តាង​ថា អាហារ​ពេល​ព្រឹក​គឺជា​គន្លឹះ​សម្រាប់​ឪពុក​ម្តាយ​ដើម្បី​ធានា​ថា កូន​ៗ​របស់​ពួក​គេ​ទទួល​បាន​អាហារ​បំប៉ន​ដែល​ពួក​គេ​ត្រូវការ »​។

កង្វះ​ជាតិ​ដែក វីតាមីន​B9 កាល់ស្យូម និង​អុ​ី​យ៉ូ​ដ​អាច​បង្ក​ជា​បញ្ហា​វេជ្ជសាស្ត្រ​ជា​ច្រើន ។

ប្រសិនបើ​កុមារ​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ដែល​វា​មាន​តួនាទី​ដឹកនាំ​អុក​ស៊ី​សែន​នៅ​ទូ​ទាំង​រាង​កាយ នោះ​រាង​កាយ​របស់​ពួក​គេ​មិន​អាច​ផលិត​កោសិកា​គ្រាប់​ឈាម​ក្រហម​ដែល​មាន​ផ្ទុក​អុក​ស៊ី​សែន​គ្រប់គ្រាន់ និង​មាន​សុខភាព​ល្អ​ទេ ។ នៅ​ពេល​ពួក​គេ​មិន​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ នោះ​ពួក​គេ​នឹង​អស់កម្លាំង ។

ភាព​អស់កម្លាំង​ដែល​បណ្តាល​មក​ពី​ការ​មិន​មាន​អុក​ស៊ី​សែន​គ្រប់គ្រាន់​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​ខួរក្បាល​ពួក​គេ ក៏​ដូច​ជា​សមត្ថភាព​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួក​គេ​ក្នុង​ការ​ការពារ​រាង​កាយ​ឱ្យ​មាន​សុខភាព​ល្អ និង​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​នានា ។

ជាតិ​ដែក​ក៏​មាន​សារសំខាន់​ដែរ​ក្នុង​ការ​ថែរក្សា​កោសិកា​សក់ និង​ស្បែក​ដែល​មាន​សុខភាព​ល្អ ។ បរិមាណ​ជាតិ​ដែក​ដែល​កុមារ​ត្រូវការ​គឺ​អាស្រ័យ​លើ​អាយុ​របស់​ពួក​គេ ប៉ុន្តែ​នឹង​ថយ​ចុះ​នៅ​ពេល​ដែល​ពួក​គេ​កាន់តែ​ធំ​ឡើង ។

ជាតិ​កាល់ស្យូម​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង និង​ធ្មេញ​រឹង​មាំ ប៉ុន្តែ​ជួយ​ដល់​មុខងារ​រាង​កាយ​សំខាន់​ៗ​ដទៃ​ទៀត​ដែរ ។ លើស​ពី​នេះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ឆ្អឹង​ផុយ​ស្រួយ​ទេ ថែម​ទាំង​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ជាមួយនឹង​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​ន​របស់​កុមារ និង​ការ​កន្ត្រាក់​សាច់ដុំ​របស់​ពួក​គេ ។

ជាតិ​អីុ​យ៉ូ​ត​មាន​សារសំខាន់​សម្រាប់​សុខភាព​ក្រ​ពេញទី​រ៉ូ​អីុ​ត ។ មនុស្ស​ភាគច្រើន​នៅ​សហរដ្ឋអាមេរិក​ទទួលទាន​ជាតិ​អ៊ីយ៉ូត​បាន​គ្រប់គ្រាន់ ប៉ុន្តែ​កង្វះ​ជាតិ​អ៊ីយ៉ូត​អាច​បណ្តាល​ឲ្យ​មាន​ជំងឺពកក ។

កុមារ​ដែល​មិន​ទទួល​បាន​បរិមាណ​អីុ​យ៉ូ​ដ​ត្រឹមត្រូវ​អាច​ជួប​ប្រទះ​នឹង​បញ្ហា​លូតលាស់​យឺត​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​កុមារ​មួយ​ចំនួន​ដែល​មិន​បាន​ទទួលទាន​អាហារ​ពេល​ព្រឹក​រៀងរាល់ថ្ងៃ​មាន​វីតាមីន​B9 ទាប ។

វីតាមីន​B9​មាន​សារសំខាន់​ពីព្រោះ​វា​ជួយ​ពោះវៀន​ស្រូប​យក​សារធាតុចិញ្ចឹម​ឱ្យ​បាន​ត្រឹមត្រូវ និង​ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក ។ ខណៈ​ពេល​ដែល​ការ​ស្រាវជ្រាវ​បាន​ផ្តល់​នូវ​ភស្តុ​តាង​ដ៏​រឹង​មាំ​ថា​កុមារ និង​ក្មេង​ជំទង់​គួរ​ទទួលទាន​អាហារ​ពេល​ព្រឹក​រៀងរាល់ថ្ងៃ លោក​វេជ្ជបណ្ឌិត Pot បាន​និយាយ​ថា «​យើង​ត្រូវ​ក​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ផ្តល់​រូបភាព​ពេញលេញ​នៃ​អាហារ​ពេល​ព្រឹក​ប្រភេទ​ណា​ដែល​ល្អ​ចំពោះ​សុខភាព »៕